Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អ៊ុកហ្ពះ ពិន អាមៀរ អាល់ជូហានី رضي الله عنه បាននិយាយថា៖

Available in 42 languages
«អំពី អ៊ុកហ្ពះ ពិន អាមៀរ អាល់ជូហានី رضي الله عنه បាននិយាយថា៖ ពេលវេលាបីដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមឃាត់មិនឲ្យពួកយើងសឡាត ឬក៏បញ្ចុះសពអ្នកស្លាប់នៃពួកយើង គឺនៅពេលដែលថ្ងៃរះឡើង រហូតដល់រះឡើងខ្ពស់(កម្ពស់មួយថ្នោល) នៅពេលលដែលថ្ងៃត្រង់(ចំពីលើក្បាល) រហូតដល់ថ្ងៃជ្រេបន្តិច និងនៅពេលដែលថ្ងៃរៀបលិច រហូតដល់វាលិចបាត់។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានហាមឃាត់មិនឲ្យសឡាតស៊ូណិត ឬបញ្ចុះសពអ្នកដែលបានស្លាប់នៅក្នុងពេលវេលាចំនួនបីនាពេលថ្ងៃ៖ ពេលវេលាទីមួយ៖ នៅពេលដែលព្រះអាទិត្យកំពុងរះឡើង ពោលគឺពេលដែលវាចាប់ផ្តើមរះ រហូតដល់វារះខ្ពស់បានកម្ពស់ប្រវែងមួយធ្នូ ប្រមាណជា១៥នាទីក្រោយថ្ងៃរះ។ ពេលវេលាទីពីរ៖ នៅពេលដែលព្រះអាទិត្យស្ថិតនៅចំកណ្តាលផ្ទៃមេឃ(ត្រង់ពីលើក្បាល)ដោយក្នុងពេលនោះ ព្រះអាទិត្យមិនចោលស្រមោលពីទិសខាងកើត ឬទិសខាងលិចនោះឡើយ រហូតដល់វាជ្រេចេញផុតពីកណ្តាលផ្ទៃមេឃ ហើយចោលស្រមោលពីទិសខាងកើតដោយចាប់ផ្តើមចូលដល់ពេលវេលាសឡាតហ្ស៊ូហូរ។ វាជាពេលវេលាមួយខ្លី ប្រមាណជា៥នាទីប៉ុណ្ណោះ។ ពេលវេលាទីបី៖ នៅពេលដែលព្រះអាទិត្យរៀបលិច រហូតដល់លិចបាត់។

Source
رواه مسلم
Download image

Saved at original quality