Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី សាវហ្ពាន رضي الله عنه បាននិយាយថា៖

Available in 65 languages
«អំពី សាវហ្ពាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកសឡាតចប់ លោកតែងសុំការអភ័យទោសពីអល់ឡោះចំនួន៣ដង។ បន្ទាប់មក លោកសូត្រថា៖ " اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ " (ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)។ អាល់វ៉ាលីទ បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរទៅកាន់ អាវហ្សាអ៊ី ថា៖ តើសុំការអភ័យទោសពីអល់ឡោះត្រូវសូត្រយ៉ាងដូចមេ្ដច? គាត់បានឆ្លើយថា៖ គឺអ្នកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ)។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ នៅពេលដែលលោកសឡាតរួចរាល់ គឺលោកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ) ។ បន្ទាប់មក លោកលើកតម្កើងម្ចាស់របស់លោកដោយសូត្រថា៖ " اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ " (ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់និងឧត្តុង្គឧត្តមបំផុត)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បរិបូរណ៍ ពេញលេញចំពោះលក្ខណៈសម្បត្តិរបស់ទ្រង់ បរិសុទ្ធ ជ្រះស្អាតពីភាពមិនល្អ និងភាពខ្វះខាត។ ហើយយើងបួងសួងសុំសន្តិភាពពីទ្រង់អំពីប្រការអាក្រក់ក្នុងលោកិយ និងថ្ងៃបរលោក ពុំសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ។ អល់ឡោះ ជាអ្នកដែលមានភាពបរិបូរណ៍ទាំងក្នុងលោកិយ និងថ្ងៃបរលោក ជាអ្នកដែលមានខ្ពង់ខ្ពស់និងឧត្តុង្គឧត្តមបំផុត។

Source
رواه مسلم
Download image

Saved at original quality