Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 54 languages
«អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានហាមឃាត់ការជេរប្រមាថសហាហ្ពាត់របស់លោក ជាពិសេសអ្នកដែលមានជំនឿដំបូងគេនៃពួកមូហាជីរីន និងពួកអាន់សរ ហើយលោកបានប្រាប់ថា ជាការពិតណាស់ បើទោះជានរណាម្នាក់ក្នុងចំណោមមនុស្សលោកបរិច្ចាគមាសទំហំប៉ុនភ្នំអ៊ូហ៊ុទក៏ដោយ ក៏ផលបុណ្យរបស់គេមិនស្មើនៃការបរិច្ចាគមួយមុទ ឬកន្លះមុទរបស់សហាហ្ពាត់នោះដែរ។ (មួយមុទ ស្មើនឹងមួយកំបង់ដៃនៃមនុស្សធម្មតា)។ នោះគឺដោយសារតែភាពស្មោះត្រង់របស់ពួកគេ ចេតនាដ៏បរិសុទ្ធរបស់ពួកគេ ការបរិច្ចាគទានរបស់ពួកគេ និងការតស៊ូក្នុងការប្រយុទ្ធតស៊ូរបស់ពួកគេមុនការរំដោះទីក្រុងម៉ាក្កះ ខណៈដែលពួកគេត្រូវការជំនួយខ្លាំងបំផុត។

Source
متفق عليه
Download image

Saved at original quality