Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 42 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតរួមគ្នា(ជើម៉ាអះ) គឺល្អប្រសើរជាងការដែលម្នាក់ៗនៃពួកអ្នកសឡាតម្នាក់ឯងចំនួនម្ភៃប្រាំកម្រិត។ ហើយម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃជួបជុំគ្នានៅពេលសឡាតស៊ូពុស”។ ក្រោយមក អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ចូរពួកអ្នកសូត្រចុះ ប្រសិនបើពួកអ្នកចង់៖ “إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا” “ពិតប្រាកដណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ផលបុណ្យ និងការតបស្នងចំពោះការសឡាតរបស់បុគ្គលម្នាក់ជាលក្ខណៈរួមគ្នាជាមួយអ៊ីម៉ាំ គឺល្អប្រសើរជាងការដែលរូបគេសឡាតតែម្នាក់ឯងនៅក្នុងផ្ទះរបស់ខ្លួន ឬនៅក្នុងផ្សារចំនួនម្ភៃប្រាំកម្រិត។ បន្ទាប់មក ណាពី ﷺ លោកបានលើកឡើងថា ជាការពិតណាស់ ម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃ គឺពួកគេជួបជុំគ្នានៅពេលសឡាតស៊ូពុស។ ក្រោយមក អាពូហ៊ូរ៉យរ៉ោះ បាននិយាយបញ្ជាក់ជាសាក្សីលើបញ្ហានេះថា៖ ចូរពួកអ្នកសូត្រចុះ ប្រសិនបើពួកអ្នកចង់៖ “إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا” (ពិតប្រាកដណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី)។ (អាល់អ៊ីសរ៉ក៖៧៨) ពោលគឺ ម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃ នឹងចូលរួមធ្វើជាសាក្សីឲ្យសឡាតស៊ូពុស។

Source
متفق عليه
Download image

Saved at original quality