Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 61 languages
«អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលពួកអ្នកឮការអាហ្សាន ចូរពួកអ្នកពោលដូចអ្វីដែលអ្នកអាហ្សានបានពោល”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកជំរុញឱ្យឆ្លើយតបនឹងអ្នកអាហ្សាននៅពេលដែលឮសំឡេងគេអាហ្សាន ដោយការពោលដូចអ្វីដែលអ្នកអាហ្សានបានពោល មួយឃ្លាៗ។ ដូចនេះ នៅពេលដែលអ្នកអាហ្សានតឹកពៀរ(الله أكبر الله أكبر) គឺយើងត្រូវតឹកពៀរតាមគាត់។ ហើយនៅពេលអ្នកអាហ្សានពោលពាក្យស្ហាហាហ្ទះទាំងពីរ(أشهد أن لا إله إلا الله، أشهد أن محمدا رسول الله) គឺយើងត្រូវពោលស្ហាហាហ្ទះទាំងពីរតាមគាត់ដែរ។ លើកលែងតែនៅត្រង់ឃ្លា៖ “حي على الصلاة، حي على الفلاح” ប៉ុណ្ណោះដែលគេត្រូវសូត្រតាមដោយសូត្រថា៖ “ لا حول ولا قوة إلا بالله”។

Source
متفق عليه
Download image

Saved at original quality