Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី មូអាស ពិន ជើហ្ពាល់ رضي الله عنه

Available in 54 languages
«អំពី មូអាស ពិន ជើហ្ពាល់ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ដៃរបស់គាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមូអាស! សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាស្រលាញ់អ្នក”។ លោកបានមានប្រសាសន៍បន្តថា៖ “ឱមូអាស! ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖ " اللَّهُمَّ أعِنِّي عَلَى ذِكْرِكَ ، وَشُكْرِكَ ، وَحُسْنِ عِبَادَتِكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់ ថ្លែងអំណរគុណចំពោះទ្រង់ និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ បានកាន់ដៃមូអាស رضي الله عنه ហើយបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ស្បថនឹងអល់ឡោះជាម្ចាស់! ខ្ញុំពិតជាស្រឡាញ់អ្នកណាស់។ ឱមូអាស! ខ្ញុំសូមផ្ដាំផ្ញើអ្នកថា សូមអ្នកកុំភ្លេចពោលពាក្យនេះនៅចុងបញ្ចប់នៃសឡាតនីមួយៗ៖ “اللَّهُمَّ أَعِنِّي عَلَى ذِكْرِكَ” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់)ក្នុងគ្រប់ពាក្យសម្ដីនិងទង្វើដែលបញ្ជិតរូបខ្ញុំទៅកាន់ការគោរពប្រតិបត្តិ “وَشُكْرِكَ” (ថ្លែងអំណរគុណចំពោះទ្រង់) តាមរយៈការទទួលបាននូវឧបការគុណ និងការការពារពីគ្រោះកាច “وَحُسْنِ عِبَادَتِكَ” (និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)តាមរយៈការមានភាពជ្រះថ្លាចំពោះអល់ឡោះ និងការដើរតាមណាពី ﷺ ។

Source
رواه أبو داود والنسائي وأحمد
Download image

Saved at original quality