Hadith for the World
Tap the image to view it full size
Da‘wah and Hisbah

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 72 languages
«អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ គេនឹងកត់ត្រាឲ្យជននោះដូចអ្វីដែលរូបគេបានធ្វើនៅពេលរូបគេស្ថិតក្នុងស្រុកភូមិ(មិនធ្វើដំណើរ) និងមានសុខភាពល្អដែរ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ពីក្ដីសប្បុរស និងក្ដីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ ហើយថាពិតណាស់ជនមូស្លីម បើកាលណាគេទម្លាប់ធ្វើអំពើល្អក្នុងពេលដែលគេមានសុខភាពល្អ និងមិនធ្វើដំណើរ ក្រោយមក ស្រាប់តែមានឧបសគ្គរារាំងដោយគេធ្លាក់ខ្លួនឈឺមិនអាចធ្វើវាបាន ឬមានការរវល់មិនបានធ្វើអំពើល្អនោះព្រោះតែការធ្វើដំណើរ ឬក៏បញ្ហាណាមួយ គឺគេនឹងកត់ត្រាផលបុណ្យយ៉ាងពេញលេញសម្រាប់ជននោះ ដូចជាពេលដែលរូបគេធ្វើទង្វើល្អនោះក្នុងពេលដែលគេមានសុខភាពល្អ និងមិនធ្វើដំណើរដូច្នោះដែរ។

Source
رواه البخاري
Download image

Saved at original quality