Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 71 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់អំពីសិទ្ធិមួយចំនួនរបស់ជនមូស្លីមចំពោះបងប្អូនមូស្លីមរបស់ខ្លួន៖ សិទ្ធិទីមួយ៖ គឺត្រូវទទួលសាឡាមនៅពេលដែលមានគេឲ្យសាឡាមមកកាន់។ សិទ្ធិទីពីរ៖ ត្រូវសួរសុខទុក្ខអ្នកជំងឺ។ សិទ្ធិទីបី៖ ដង្ហែសពពីផ្ទះទៅកាន់កន្លែងសឡាត និងទៅកាន់ទីបញ្ចុះសព រហូតដល់បញ្ចុះសពរួចរាល់។ សិទ្ធិទីបួន៖ ឆ្លើយតបចំពោះការអញ្ជើញនៅពេលដែលមានគេអញ្ជើញទៅចូលរួមពិធីជប់លៀងមង្គលការ ឬពិធីផ្សេងៗទៀត។ សិទ្ធិទីប្រាំ៖ ឆ្លើយតបការចំពោះអ្នកកណ្តាស់ ពោលគឺនៅពេលអ្នកកណ្តាស់សូត្រថា៖ “الحمدلله” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺគេត្រូវឆ្លើយតបថា៖ “يرحمك الله”(សូមអល់ឡោះអាណិតស្រលាញ់ដល់អ្នក)។ បន្ទាប់មក អ្នកដែលកណ្តាស់នោះត្រូវតបវិញថា៖ “يهديكم الله ويصلح بالكم” (សូមអល់ឡោះចង្អុលបង្ហាញ និងកែលម្អស្ថានភាពរបស់អ្នក)។

Source
متفق عليه
Download image

Saved at original quality