Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូក៏តាហ្ទះ رضي الله عنه ពិតណាស់ គាត់បានស្វែងរកអ្នកជំពាក់បំណុលរបស់គាត់ម្នាក់ដែលបានលាក់ខ្លួនពីគាត់។ ក្រោយមក គាត់ក៏បានរកឃើញជននោះ។ ពេលនោះ គេក៏និយាយថា៖ ខ្ញុំពិតជាក្រលំបាកណាស់។ គាត់ក៏សួរថា៖ ហ៊ានស្បថនឹងអល់ឡោះឬទេ? បុរសនោះក៏ឆ្លើយថា៖ ខ្ញុំសូមស្បថនឹងអល់ឡោះ។ អាពូក៏តាហ្ទះ បាននិយាយថា៖ ពិតណាស់ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 54 languages
«អំពី អាពូក៏តាហ្ទះ رضي الله عنه ពិតណាស់ គាត់បានស្វែងរកអ្នកជំពាក់បំណុលរបស់គាត់ម្នាក់ដែលបានលាក់ខ្លួនពីគាត់។ ក្រោយមក គាត់ក៏បានរកឃើញជននោះ។ ពេលនោះ គេក៏និយាយថា៖ ខ្ញុំពិតជាក្រលំបាកណាស់។ គាត់ក៏សួរថា៖ ហ៊ានស្បថនឹងអល់ឡោះឬទេ? បុរសនោះក៏ឆ្លើយថា៖ ខ្ញុំសូមស្បថនឹងអល់ឡោះ។ អាពូក៏តាហ្ទះ បាននិយាយថា៖ ពិតណាស់ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាកនានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកដែលមានការលំបាក ឬ លើកលែងបំណុលនោះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

អាពូក៏តាហ្ទះ អាល់អាន់សរី رضي الله عنه បានស្វែងរកអ្នកជំពាក់បំណុលរបស់គាត់ម្នាក់ដែលពួនគេចពីគាត់។ នៅពេលដែលគាត់រកឃើញ អ្នកជំពាក់បំណុលនោះបាននិយាយថា៖ ខ្ញុំពិតជាក្រលំបាកណាស់។ ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីនឹងសងបំណុលអ្នកឡើយ។ ពេលនោះ អាពូក៏តាហ្ទះ رضي الله عنه ក៏បានសុំឲ្យបុរសនោះស្បថថា គាត់ពិតជាគ្មានទ្រព្យសម្បត្តិអ្វីមែន។ បុរសនោះក៏បានស្បថនឹងអល់ឡោះថា អ្វីដែលគាត់និយាយ គឺពិតប្រាកដមែន។ អាពូក៏តាហ្ទទះ رضي الله عنه បាននិយាយថា៖ ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាក ភាពតានតឹង និងភាពរន្ធត់នានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកមានការលំបាកដោយពន្យារពេលទារបំណុល ឬលុបចោលបំណុលនោះមួយផ្នែក ឬទាំងអស់តែម្តង។

Source
رواه مسلم
Download image

Saved at original quality