Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖

Available in 36 languages
«អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញហ្វូងមនុស្សនៅជុំគ្នា ហើយមានបុរសម្នាក់មានគេបាំងជាម្លប់ឲ្យ។ លោកបានសួរថា៖ “តើអ្វីនេះ?” ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកបួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក”។»

Meaning translation ·

Explanation

The meaning in a few plain lines

នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ បានឃើញមនុស្សមួយក្រុមប្រមូលផ្តុំគ្នាជុំវិញបុរសម្នាក់ ហើយបុរសនោះត្រូវបានគេបាំងជាម្លប់ឲ្យដោយសារតែអាកាសធាតុក្តៅ និងស្រេកទឹកខ្លាំង។ លោកបានសួរថា៖ តើបុរសនេះកើតអី? ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកដែលកាន់អំណត់បួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ។ ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក។

Source
متفق عليه
Download image

Saved at original quality