Virtues and Manners
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه
Available in 70 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍អំពីម្ចាស់របស់លោក ទ្រង់បានមានបន្ទូលថា៖ “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ ក្រោយមក គេបានត្រឡប់ទៅសាងបាបកម្មទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ បន្ទាប់មក គេក៏ត្រឡប់ទៅសាងបាបកម្មម្តងទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស។ ចូរអ្នកធ្វើអ្វីតាមដែលអ្នកចង់ចុះ។ ពិតប្រាកដណាស់ យើងពិតជាបានលើកលែងទោសឲ្យអ្នកហើយ”។»Meaning translation ·
Saved at original quality








