Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលបដិសេធ(មិនចង់ចូលឋានសួគ៌)នោះ? លោកបានឆ្លើយថា៖ “អ្នកដែលប្រតិបត្តិតាមខ្ញុំនឹងបានចូលឋានសួគ៌។ រីឯអ្នកដែលមិនប្រតិបត្តិតាមខ្ញុំ គេពិតជាបានបដិសេធ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ប្រជាជាតិ(អ៊ូម៉ាត់)របស់លោកទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធមិនចង់ចូលប៉ុណ្ណោះ។ ពេលនោះ បណ្តាសហាហ្ពាត់ رضي الله عنهم បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាទៅដែលបដិសេធមិនចង់ចូលឋានសួគ៌នោះ? ណាពី សអវ លោកបានឆ្លើយថា៖ អ្នកដែលប្រតិបត្តិតាម និងដើរតាមរ៉ស៊ូលុលឡោះ ﷺ ពួកគេនឹងបានចូលឋានសួគ៌។ រីឯអ្នកដែលប្រឆាំង មិនប្រតិបត្តិតាមបទបញ្ញត្តិឥស្លាមដែលលោកបាននាំមក ជាការពិតណាស់ ជននោះហើយដែលបដិសេធមិនចង់ចូលឋានសួគ៌តាមរយៈទង្វើអាក្រក់ដែលគេបានសាងនោះ។

Source
رواه البخاري
Download image

Saved at original quality