Virtues and Manners
អំពី ហ្សេទ ពិន អើរកំ رضي الله عنه បាននិយាយថា៖ ខ្ញុំមិននិយាយទៅកាន់ពួកអ្នកឡើយ លើកលែងតែអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ប៉ុណ្ណោះ។ លោកធ្លាប់បានបួងសួងថា៖
Available in 39 languages
«អំពី ហ្សេទ ពិន អើរកំ رضي الله عنه បាននិយាយថា៖ ខ្ញុំមិននិយាយទៅកាន់ពួកអ្នកឡើយ លើកលែងតែអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ប៉ុណ្ណោះ។ លោកធ្លាប់បានបួងសួងថា៖ اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا "
“ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។»Meaning translation ·
Saved at original quality








