Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 65 languages
«អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយឬ? លោកបានតបថា៖ “សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយ លើកលែងតែបុរសម្នាក់ចេញទៅទាំងខ្លួនប្រាណនិងទ្រព្យសម្បត្ដិរបស់ខ្លួន ហើយគ្មានអ្វីមួយសោះត្រឡប់មកវិញ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការសាងទង្វើកុសលនៅក្នុងអំឡុងដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ គឺល្អប្រសើរជាងពេលណាៗទាំងអស់ក្នុងរយៈពេលមួយឆ្នាំ។ បណ្តាសហាហ្ពាត់ رضي الله عنهم ក៏បានសួរណាពី ﷺ ថា៖ តើការតស៊ូនៅក្នុងផ្លូវអល់ឡោះក្នុងពេលផ្សេងក្រៅពីដប់ថ្ងៃនេះ ល្អប្រសើរជាង ឬក៏ការសាងទង្វើកុសលក្នុងអំឡុងពេលនេះល្អប្រសើរជាង? ដោយសារតែពួកគាត់ទទួលស្គាល់ថា ការតស៊ូក្នុងផ្លូវអល់ឡោះ គឺជាទង្វើមួយដែលល្អប្រសើរជាងគេបំផុត។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា ការសាងទង្វើកុសលក្នុងអំឡុងថ្ងៃទាំងនេះ គឺល្អប្រសើរជាងការតស៊ូក្នុងផ្លូវអល់ឡោះនៅក្នុងពេលផ្សេងទៅទៀត លើកលែងតែបុរសម្នាក់ដែលចេញទៅតស៊ូប្រយុទ្ធទាំងខ្លួនប្រាណនិងទ្រព្យសម្បត្ដិក្នុងផ្លូវអល់ឡោះ ហើយត្រូវបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតក្នុងពេលនោះដោយគ្មានអ្វីសោះត្រឡប់មកវិញ។ អ្នកដែលមានលក្ខណៈបែបនេះ ទើបជាអ្នកដែលល្អជាងអ្នកដែលសាងទង្វើកុសលក្នុងអំឡុងដប់ថ្ងៃដ៏ប្រពៃថ្លៃថ្លានេះ។

Source
رواه البخاري وأبو داود، واللفظ له
Download image

Saved at original quality