Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 44 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។ យើងជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ។ យើងផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងហាទីស្ហគុតស៊ីយ៍មួយថា មនុស្សដែលជេរប្រមាថនិងស្តីបន្ទោសពេលវេលានៅពេលដែលខ្លួនជួបគ្រោះ និងហេតុការណ៍មិនល្អកើតឡើង គឺកំពុងតែធ្វើឲ្យប៉ះពាល់ដល់ទ្រង់ និងមើលងាយទ្រង់ ពីព្រោះទ្រង់តែមួយគត់ជាអ្នកគ្រប់គ្រង និងចាត់ចែងរាល់ហេតុការណ៍ដែលកើតឡើង។ ដូចនេះ ការជេរពេលវេលា គឺជាការជេរប្រមាថដល់អល់ឡោះ។ ពេលវេលាគ្រាន់តែជាអ្វីដែលត្រូវបានបង្កើតឡើង ដោយព្រឹត្តិការណ៍ដែលកើតឡើងក្នុងនោះគឺទៅតាមបញ្ជារបស់អល់ឡោះ។

Source
متفق عليه
Download image

Saved at original quality