KM
Topic
The Hadith and Hadith Sciences
3 hadiths
General Sunnah Topics
3
3 hadiths
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ សូម្បីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។
رواه البخاري
អំពី សាមូរ៉ោះ ពិន ជុនទប់ និង អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ رضي الله عنهما គាត់ទាំងពីរបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។
رواه مسلم في مقدمته
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។
متفق عليه