Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាកចេញទៅកាន់កន្លែងសឡាតនាថ្ងៃរ៉យ៉ាអ័ទហា ឬរ៉យ៉ាហ្វិត្រោះ។ ពេលនោះ លោកបានដើរកាត់ក្រុមស្ត្រី ហើយលោកបានមានប្រសាសន៍ថា៖

Available in 51 languages
«អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាកចេញទៅកាន់កន្លែងសឡាតនាថ្ងៃរ៉យ៉ាអ័ទហា ឬរ៉យ៉ាហ្វិត្រោះ។ ពេលនោះ លោកបានដើរកាត់ក្រុមស្ត្រី ហើយលោកបានមានប្រសាសន៍ថា៖ “ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។»

Meaning translation ·

Explanation

The meaning in a few plain lines

ក្នុងថ្ងៃរ៉យ៉ា ណាពី ﷺ លោកបានចេញទៅកាន់កន្លែងសឡាត។ លោកធ្លាប់បានសន្យាជាមួយស្ត្រីទាំងឡាយថា នឹងផ្ដល់ការទូន្មានដោយឡែកដល់ពួកនាង។ ដូចនេះ ក្នុងថ្ងៃនោះ លោកក៏បំពេញតាមការសន្យានោះ។ លោកបានមានប្រសាសន៍ថា៖ ឱស្ត្រីទាំងឡាយ! ចូរពួកនាងបរិច្ចាគទាន និងសុំការអភ័យទោសពីអល់ឡោះឱ្យបានច្រើន ព្រោះប្រការទាំងពីរនេះជាមូលហេតុដ៏ចម្បងក្នុងការលុបលាងបាបកម្ម។ ជាការពិតណាស់ នៅយប់អ៊ិសរ៉ក ខ្ញុំបានឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង។ ពេលនោះ មានស្ត្រីម្នាក់ក្នុងចំណោមពួកនាងដែលមានប្រាជ្ញា គំនិត និងភាពថ្លៃថ្នូរបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាភាគច្រើននៃអ្នកឋាននរក គឺជាពួកយើង(ជាស្ត្រី)ទៅវិញ? លោកបានឆ្លើយថា៖ ដោយសារហេតុផលមួយចំនួនដូចជា ពួកនាងចូលចិត្តប្រទេចផ្តាសា ជេរប្រមាថ ហើយនិងបដិសេធសិទ្ធិរបស់ស្វាមី។ បន្ទាប់មក លោកបានពណ៌នាពីលក្ខណៈរបស់ពួកនាងដោយប្រសាសន៍របស់លោកថា៖ ខ្ញុំមិនដែលឃើញអ្នកណាដែលមានភាពខ្វះខាតផ្នែកបញ្ញានិងសាសនា តែអាចគ្រប់គ្រងបុរសដែលមានសតិសម្បជញ្ញៈប្រាជ្ញា ការតាំងចិត្ត និងដឹកនាំកិច្ចការរបស់ខ្លួនបានល្អជាងពួកនាងឡើយ។ ស្ត្រីនោះបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាភាពខ្វះខាតផ្នែកប្រាជ្ញា និងសាសនារបស់ស្ត្រីនោះ? លោកបានឆ្លើយថា៖ ចំពោះភាពខ្វះខាតផ្នែកប្រាជ្ញា គឺការធ្វើសាក្សីរបស់ស្ត្រីពីរនាក់ស្មើនឹងការធ្វើសាក្សីរបស់បុរសម្នាក់។ នេះជាភាពខ្វះខាតផ្នែកប្រាជ្ញា។ រីឯភាពខ្វះខាតផ្នែកសាសនាវិញ គឺការថយចុះនៃទង្វើកុសលដោយសារតែពួកនាងមិនបានសឡាតអស់រយៈពេលជាច្រើនយប់ ច្រើនថ្ងៃ ព្រោះតែការមករដូវ ហើយក៏មិនបានបួសខែរ៉ម៉ាហ្ទនផងដែរព្រោះតែការមករដូវនេះ។ នេះហើយជាភាពខ្វះខាតផ្នែកសាសនា។ ប៉ុន្តែពួកនាងមិនត្រូវបានគេស្តីបន្ទោសឡើយ ហើយក៏មិនទទួលទោសពៃរ៍អ្វីនោះដែរ ព្រោះនេះជាទំនោរធម្មជាតិ ដូចដែលមនុស្សត្រូវបានបង្កើតមកដោយមានទំនោរស្រឡាញ់ទ្រព្យសម្បត្តិ តក់ក្រហល់ក្នុងកិច្ចការរបស់ខ្លួន និងមានរឿងជាច្រើនដែលមិនបានដឹង និងផ្សេងៗ។ ប៉ុន្តែលោកបានរំលឹកពីរឿងនេះដើម្បីព្រមានពីការជាប់ចិត្តនឹងពួកនាង។

Source
متفق عليه
Download image

Saved at original quality