Hadith for the World
Family Jurisprudence

Rulings of Women

10 hadiths

10 hadiths

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី។ ជាការពិតណាស់ ការសាកល្បងមុនគេបង្អស់ចំពោះអម្បូរអ៊ីស្រាអែល គឺចំពោះបញ្ហាស្ត្រី”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។ ប្រសិនបើគេមិនពេញចិត្តចំពោះចរិតលក្ខណៈមួយរបស់នាង គេនឹងពេញចិត្តចំពោះចរិតលក្ខណៈផ្សេងទៀតរបស់នាង” ឬលោកមានប្រសាសន៍ថា៖ “ចរិតលក្ខណៈផ្សេងទៀតក្រៅពីនោះ”។رواه مسلم
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ គាត់បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖ តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេ? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ គឺស្ត្រីខ្មៅម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយ(ពេលវាកើតឡើងម្តងៗ)ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំ(បានជាសះស្បើយ)ផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”។ ស្ត្រីនោះនិយាយថា៖ ខ្ញុំនឹងអត់ធ្មត់។ នាងបានបន្តថា៖ ប៉ុន្តែ(ពេលវាកើតឡើងម្តងៗ)ខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។متفق عليه
عن أبي شريح خويلد بن عمرو الخزاعي و أبي هريرة رضي الله عنهما عن رسول الله صلى الله عليه وسلم قال: «اللَّهُمَّ إِنِّي أُحَرِّجُ حَقَّ الضَعِيفَين: اليَتِيم والمَرْأَة».حديث أبي شريح رواه النسائي. وحديث أبي هريرة رواه ابن ماجه وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ លោកបានមានប្រសាសន៍ថា៖ “លោកិយ គឺជាការសប្បាយរីករាយ ហើយប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយនេះ គឺភរិយាដែលល្អប្រពៃ”។رواه مسلم
អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី”។ ពេលនោះ មានបុរសអាន់សរម្នាក់បានសួរថា៖ តើលោកយល់យ៉ាងណាដែរចំពោះសាច់ថ្លៃប្រុស? លោកបានឆ្លើយថា៖ “សាច់ថ្លៃប្រុស គឺស្លាប់(ងាយនឹងមានបញ្ហាបំផុត)”។متفق عليه
អំពី អាល់អាសវ៉ាត់ ពិន យ៉ាហ្ស៊ីទ បាននិយាយថា៖ ខ្ញុំបានសួរអាអ៊ីស្ហះថា៖ តើណាពី ﷺ លោកធ្វើអ្វីខ្លះនៅក្នុងផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេឯង)។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាត។رواه البخاري
عن أبي سعيد الخُدْرِي رضي الله عنه قال: جاءت امرأة إلى رسول الله صلى الله عليه وسلم فقالت: يا رسول الله، ذهب الرجال بِحَدِيثِكَ، فاجْعَل لنَا من نَفْسِك يومًا نَأتِيكَ فيه تُعَلِّمُنَا مما عَلَّمَكَ الله، قال: «اجْتَمِعْنَ يَوَم كَذَا وكَذَا» فَاجْتَمَعْنَ، فأتَاهُنَّ النبي صلى الله عليه وسلم فَعَلَّمَهُنَّ مما عَلَّمَهُ الله، ثم قال: «ما مِنْكُنَّ من امرأة تُقَدِّمُ ثَلاَثَة من الولد إلا كانوا حِجَابًا من النَّارِ» فقالت امرأة: واثنين؟ فقال رسول الله صلى الله عليه وسلم : «واثنين».متفق عليه
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាកចេញទៅកាន់កន្លែងសឡាតនាថ្ងៃរ៉យ៉ាអ័ទហា ឬរ៉យ៉ាហ្វិត្រោះ។ ពេលនោះ លោកបានដើរកាត់ក្រុមស្ត្រី ហើយលោកបានមានប្រសាសន៍ថា៖ “ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។متفق عليه
عن ابن عباس رضي الله عنهما أنه سمع النبي صلى الله عليه وسلم يقول: «لا يَخْلُوَنَّ رجلٌ بامرأةٍ، ولا تسافِرَنَّ امرأةٌ إلا ومعها محرمٌ»، فقام رجل فقال: يا رسول الله، ‌اكتتبت في غزوة كذا وكذا، وخرجت امرأتي حاجة، قال: «اذهب فحج مع امرأتك».متفق عليه