Hadith for the World
Tap the image to view it full size
The Creed

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ គាត់បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖

Available in 39 languages
«អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ គាត់បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖ តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេ? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ គឺស្ត្រីខ្មៅម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយ(ពេលវាកើតឡើងម្តងៗ)ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំ(បានជាសះស្បើយ)ផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”។ ស្ត្រីនោះនិយាយថា៖ ខ្ញុំនឹងអត់ធ្មត់។ នាងបានបន្តថា៖ ប៉ុន្តែ(ពេលវាកើតឡើងម្តងៗ)ខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។»

Meaning translation ·

Explanation

The meaning in a few plain lines

អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖ តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីឋានសួគ៌ឬទេ? អាតកបានឆ្លើយថា៖ បាទចង់។ អ៊ិពនូអាប់ហ្ពាសក៏និយាយថា៖ គឺស្ត្រីស្បែកខ្មៅជនជាតិអេត្យូពីម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ពិតណាស់ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយពេលវាកើតឡើងម្តងៗ ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅដោយមិនដឹងខ្លួនឡើយ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំបានជាសះស្បើយផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ ប្រសិនបើនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែបើនាងមិនចង់បានដូចនោះទេ ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ។ ស្ត្រីនោះបានតបថា៖ បើដូច្នេះ ខ្ញុំនឹងអត់ធ្មត់។ បន្ទាប់មក នាងបាននិយាយថា៖ ប៉ុន្តែសូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅពេលវាកើតឡើងម្តងៗផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។

Source
متفق عليه
Download image

Saved at original quality