Hadith for the World
The Creed

Belief in the Divine Decree and Fate

8 hadiths

8 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។رواه الترمذي وأحمد
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ គាត់បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖ តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេ? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ គឺស្ត្រីខ្មៅម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយ(ពេលវាកើតឡើងម្តងៗ)ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំ(បានជាសះស្បើយ)ផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”។ ស្ត្រីនោះនិយាយថា៖ ខ្ញុំនឹងអត់ធ្មត់។ នាងបានបន្តថា៖ ប៉ុន្តែ(ពេលវាកើតឡើងម្តងៗ)ខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។متفق عليه
عن أنس بن مالك رضي الله عنه عن النبي صلى الله عليه وسلم أنه قال: "إن عِظَمَ الجزاءِ مع عِظَمِ البلاءِ، وإن الله تعالى إذا أحب قوما ابتلاهم، فمن رَضِيَ فله الرِضا، ومن سَخِطَ فله السُّخْطُ".رواه الترمذي وابن ماجه
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ថ្ងៃមួយ ខ្ញុំបាននៅពីក្រោយរ៉ស៊ូលុលឡោះ ﷺ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។ ចូរអ្នកដឹងថា មនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ផលប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេរួបរួមគ្នាបង្កគ្រោះថ្នាក់(ធ្វើបាប)អ្នកលើបញ្ហាអ្វីមួយ ពួកគេក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់ហើយ)”។رواه الترمذي
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។ ចូរព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនអ្នក និងត្រូវសុំជំនួយពីអល់ឡោះ ហើយមិនត្រូវខ្ជិលច្រអូសនោះទេ។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក ចូរកុំនិយាយថា៖ ប្រសិនបើខ្ញុំធ្វើដូចនេះ វានឹងទៅជាយ៉ាងនេះ យ៉ាងនោះឲ្យសោះ។ តែអ្នកត្រូវនិយាយថា៖ អល់ឡោះទ្រង់បានកំណត់រួចហើយ ហើយអ្វីដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើ ព្រោះការនិយាយថា៖ “ប្រសិនបើ...(យ៉ាងនេះយ៉ាងនោះ)” វាគឺជាការបើកទ្វារទង្វើរបស់ស្ហៃតន”។رواه مسلم
عن أبي عزة الهذلي رضي الله عنه قال قال رسول الله صلى الله وسلم: «إذا أراد اللهُ قَبْضَ عبد بأرض جعلَ له بها حاجة».رواه الترمذي وأحمد وأبو داود الطيالسي
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អាស رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ”។ លោកបន្តថា៖ “ហើយអារ៉ស្ហ(បល្ល័ង្គ)របស់ទ្រង់នៅពីលើទឹក”។رواه مسلم
عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: «إِنَّ اللَّهَ قَالَ: إِذَا ابْتَلَيْتُ عَبْدِي بِحَبِيبَتَيْهِ فَصَبَرَ، عَوَّضْتُهُ مِنْهُمَا الجَنَّةَ» يُرِيدُ: عَيْنَيْهِ.رواه البخاري