Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 71 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបួងសួងសុំពីព្រះជាម្ចាស់កុំធ្វើឲ្យផ្នូររបស់លោកដូចជារូបបដិមាដែលមនុស្សគោរពបូជា ដោយការលើកតម្កើង និងការតម្រង់ទៅរកក្នុងពេលក្រាបស៊ូជោត។ បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា អល់ឡោះជាម្ចាស់ទ្រង់បានបណ្តេញឲ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់ចំពោះអ្នកដែលយកផ្នូរណាពីទាំងឡាយធ្វើជាម៉ាស្ជិត( វិហារ ឬកន្លែងគោរពបូជា) ព្រោះថាការយកផ្នូរធ្វើជាម៉ាស្ជិត ជាកត្តាមួយនាំទៅរកការគោរពសក្ការៈចំពោះផ្នូរទាំងនោះ និងមានជំនឿលើផ្នូរទាំងនោះ។

Source
رواه أحمد
Download image

Saved at original quality