Hadith for the World
Tap the image to view it full size
The Creed

អំពី ម៉ះមូទ ពិន ឡាពីទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 62 languages
«អំពី ម៉ះមូទ ពិន ឡាពីទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)។ នៅថ្ងៃបរលោក នៅពេលដែលមនុស្សលោកត្រូវបានគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកគេរួចមក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកទាំងនោះថា៖ ចូរពួកអ្នកទៅរកអ្នកដែលពួកអ្នកធ្វើល្អចង់ឲ្យពួកគេឃើញនៅក្នុងលោកិយចុះ ហើយមើលមើល៍ ថាតើពួកអ្នកឃើញមានការតបស្នងណាមួយនៅឯពួកគេដែរឬទេ”?»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា អ្វីដែលលោកខ្លាចជាងគេបំផុតចំពោះប្រជាជាតិរបស់លោកនោះគឺ ស្ហ៊ីរិកតូច ពោលគឺ រីយ៉ាក ដោយគេធ្វើអំពើល្អដើម្បីឲ្យមនុស្សមើលឃើញ។ បន្ទាប់មក លោកបានប្រាប់ពីទណ្ឌកម្មនៅថ្ងៃបរលោកចំពោះអ្នកដែលមានភាពរីយ៉ាកនៅក្នុងខ្លួន ដោយពួកគេនឹងត្រូវគេបញ្ជាថា៖ ចូរពួកអ្នកទៅរកអ្នកដែលពួកអ្នកធ្វើទង្វើល្អដើម្បីពួកគេចុះ ហើយមើលមើល៍ ថាតើពួកគេអាចផ្តល់ផលបុណ្យដល់ពួកអ្នកចំពោះទង្វើទាំងនោះដែរឬទេ?

Source
رواه أحمد
Download image

Saved at original quality