Hadith for the World
Tap the image to view it full size
The Creed

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 55 languages
«អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គេបានផ្តល់ឲ្យខ្ញុំនូវប្រាំប្រការដែលគេមិនធ្លាប់បានផ្តល់វាដល់នរណាម្នាក់មុនខ្ញុំឡើយ៖ គេជួយខ្ញុំឲ្យមានជ័យជម្នះដោយការភ័យខ្លាច(របស់សត្រូវ)ក្នុងរយៈចម្ងាយដើរមួយខែ, គេបានចាត់ទុកផែនដីសម្រាប់ខ្ញុំជាម៉ាស្ជិត និងជាភាពជ្រះស្អាត។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលដល់ពេលសឡាត ចូរឲ្យគេសឡាតចុះ(ទោះនៅកន្លែងណាក៏ដោយ), គេបានអនុញ្ញាតឲ្យខ្ញុំនូវទ្រព្យជ័យភណ្ឌ ខណៈដែលវាមិនត្រូវបានអនុញ្ញាតឲ្យនរណាម្នាក់មុនខ្ញុំឡើយ, គេបានផ្តល់ឲ្យខ្ញុំនូវសិទ្ធិនូវអន្តរាគមន៍(នាថ្ងៃបរលោក) ហើយណាពីគ្រប់រូបត្រូវបានគេតែងតាំងទៅកាន់ក្រុមរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែខ្ញុំវិញត្រូវបានគេតែងតាំងទៅកាន់មនុស្សទូទៅ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់លោកនូវលក្ខណៈពិសេសប្រាំយ៉ាងដែលទ្រង់មិនធ្លាប់បានប្រទានឱ្យណាពីណាម្នាក់មុនលោកឡើយ៖ ទីមួយ៖ គេជួយលោកឲ្យមានជ័យជម្នះតាមរយៈការភ័យខ្លាចដែលគេដាក់ទៅក្នុងចិត្តសត្រូវរបស់លោក សូម្បីតែពួកគេនៅឆ្ងាយពីលោកក្នុងរយៈចម្ងាយដើរមួយខែក៏ដោយ។ ទីពីរ៖ ផែនដីទាំងមូលត្រូវបានគេចាត់ទុកជាម៉ាស្ជិតសម្រាប់ពួកយើងដោយពួកយើងអាចសឡាតនៅទីណាក៏បាន និងអាចជម្រះសម្អាតដោយប្រើដីនៅពេលដែលគ្មានទឹក។ ទីបី៖ គេអនុញ្ញាតឲ្យពួកយើងអាចយកទ្រព្យជ័យភណ្ឌដែលបានពីសង្គ្រាម ពោលគឺទ្រព្យសម្បត្តិដែលអ្នកមូស្លីមទទួលបានពីសង្រ្គាមជាមួយពួកគ្មានជំនឿ។ ទីបួន៖ គេផ្តល់ឲ្យលោកនូវសិទ្ធិធ្វើអន្តរាគមន៍ដ៏ធំធេងដើម្បីរំដោះមនុស្សពីភាពភ័យរន្ធត់នៅថ្ងៃបរលោក។ ទីប្រាំ៖ រូបលោកត្រូវបានគេបញ្ជូនទៅកាន់ភាវៈ(ម៉ាខ្លូក)ទូទៅ ទាំងមនុស្ស ទាំងជិន ខុសពីណាពីមុនៗដែលត្រូវបានគេបញ្ជូនទៅកាន់ក្រុមរបស់ខ្លួនប៉ុណ្ណោះ។

Source
متفق عليه
Download image

Saved at original quality