Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 60 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាអំពាវនាវទៅកាន់ការចង្អុលបង្ហាញ(ប្រការល្អ) ជននោះនឹងទទួលបានផលបុណ្យដូចផលបុណ្យអ្នកដែលអនុវត្តតាមគាត់ដោយគេមិនកាត់បន្ថយផលបុណ្យរបស់អ្នកដែលអនុវត្តតាមគាត់បន្ដិចណាឡើយ។ ហើយជនណាដែលអំពាវនាវទៅកាន់ភាពវង្វេង(ប្រកាអាក្រក់) ជននោះនឹងត្រូវទទួលបាបកម្មដូចបាបកម្មរបស់អ្នកដែលអនុវត្តតាមគាត់ដែរ ដោយគេមិនកាត់បន្ថយបាបកម្មរបស់អ្នកអនុវត្តតាមគាត់បន្ដិចណាឡើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាដែលណែនាំ ចង្អុលបង្ហាញ និងជំរុញមនុស្សឱ្យដើរតាមផ្លូវត្រឹមត្រូវនិងផ្លូវល្អតាមរយៈពាក្យសម្ដី ឬទង្វើ ជននោះនឹងទទួលបានផលបុណ្យដូចគ្នានឹងអ្នកដែលធ្វើតាមគាត់ដែរ ដោយគេមិនកាត់បន្ថយពីផលបុណ្យរបស់អ្នកដែលធ្វើតាមបន្តិចណាឡើយ។ ចំណែកឯជនណាដែលណែនាំ និងចង្អុលបង្ហាញអ្នកដទៃឱ្យដើរតាមប្រការខុសឆ្គង និងប្រការអាក្រក់ដែលនាំឲ្យមានបាបកម្ម ឬធ្វើរឿងដែលមិនត្រឹមត្រូវតាមរយៈពាក្យសម្ដីឬទង្វើ ជននោះនឹងទទួលបានបាបកម្មដូចគ្នានឹងអ្នកដែលធ្វើតាមគាត់ដែរ ដោយគេមិនកាត់បន្ថយពីបាបកម្មរបស់អ្នកដែលធ្វើតាមបន្តិចណាឡើយ។

Source
رواه مسلم
Download image

Saved at original quality