Hadith for the World
Names and Rulings

Polytheism

4 hadiths

4 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។رواه أحمد
អំពី ម៉ះមូទ ពិន ឡាពីទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)។ នៅថ្ងៃបរលោក នៅពេលដែលមនុស្សលោកត្រូវបានគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកគេរួចមក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកទាំងនោះថា៖ ចូរពួកអ្នកទៅរកអ្នកដែលពួកអ្នកធ្វើល្អចង់ឲ្យពួកគេឃើញនៅក្នុងលោកិយចុះ ហើយមើលមើល៍ ថាតើពួកអ្នកឃើញមានការតបស្នងណាមួយនៅឯពួកគេដែរឬទេ”?رواه أحمد
عن عبد الله بن عمرو بن العاص - رضي الله عنه- مرفوعاً: "مَن ردته الطِّيَرَة عن حاجته فقد أشرك، قالوا: فما كفارة ذلك؟ قال: أن تقول: اللهم لا خير إلا خيرك، ولا طَيْرَ إِلَّا طَيْرُكَ ولا إله غيرك".رواه أحمد
អំពី អាពូរ៉យហ្ទះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។رواه أبو داود وأحمد