Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 63 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ជាការពិតណាស់ ខ្ញុំពិតជាចង់ប្រើនរណាម្នាក់ឲ្យគេអ៊ីក៏ម៉ះសឡាត។ បន្ទាប់មក ខ្ញុំប្រើនរណាម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាត។ បន្ទាប់មកទៀត ខ្ញុំក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសសំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ពីស្ថានភាពរបស់ពួកពុតត្បុត(មូណាហ្វិក) និងភាពខ្ជិលច្រអូសរបស់ពួកគេក្នុងការទៅចូលរួមសឡាត ជាពិសេស សឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ជាការពិតណាស់ ប្រសិនបើពួកគេដឹងពីកម្រិតផលបុណ្យនៃការចូលរួមសឡាតទាំងពីរនេះជាមួយក្រុមអ្នកមូស្លីម(សឡាតជើម៉ាអះ) នោះពួកគេប្រាកដជានឹងទៅចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវទៅដោយវារដូចកូនក្មេងក៏ដោយ។ ហើយពិតណាស់ ណាពី ﷺ លោកបានតាំងចិត្តនឹងប្រើឲ្យគេអ៊ីក៏ម៉ះ ហើយលោកចាត់តាំងបុរសម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាតជំនួសលោក។ បន្ទាប់មកទៀតលោកក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសជាច្រើនបាច់សំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល ព្រោះតែភាពធ្ងន់ធ្ងរនៃអ្វីដែលពួកគេបានប្រព្រឹត្ត។ ក៏ប៉ុន្តែជាក់ស្តែងលោកមិនបានធ្វើដូច្នោះឡើយត្បិតនៅក្នុងផ្ទះនោះ គឺមានស្ត្រី ក្មេងៗ អ្នកជំងឺ ក៏ដូចជាអ្នកដទៃទៀតក្រៅពីពួកគេក្នុងចំណោមអ្នកដែលច្បាប់អនុគ្រោះឲ្យដែលពួកគេពុំមានបាបកម្មអ្វីឡើយ។

Source
متفق عليه
Download image

Saved at original quality