Hadith for the World
Prayer

Virtue of Prayer

10 hadiths

10 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ជាការពិតណាស់ ខ្ញុំពិតជាចង់ប្រើនរណាម្នាក់ឲ្យគេអ៊ីក៏ម៉ះសឡាត។ បន្ទាប់មក ខ្ញុំប្រើនរណាម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាត។ បន្ទាប់មកទៀត ខ្ញុំក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសសំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានមានប្រសាសន៍ថា៖ “សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។رواه مسلم
អំពី ម៉ាក់ហ្ទាន ពិន អាពូតល់ហះ អាល់យ៉ាក់ម៉ារី បាននិយាយថា៖ ខ្ញុំបានជួបសាវហ្ពាន ដែលជាអ្នកបម្រើរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ ខ្ញុំបានសួរថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលខ្ញុំធ្វើវាទៅ អល់ឡោះជាម្ចាស់នឹងបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ ឬគាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ទង្វើមួយដែលអល់ឡោះស្រឡាញ់បំផុត។ ពេលនោះ គាត់នៅស្ងៀម។ បន្ទាប់មក ខ្ញុំបានសួរគាត់ម្តងទៀត ហើយគាត់នៅស្ងៀមដដែល។ បន្ទាប់មកទៀត ខ្ញុំក៏សួរគាត់ជាលើកទីបី ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានសួរសំណួរនេះទៅកាន់រ៉ស៊ូលុលឡោះﷺ ហើយលោកបានឆ្លើយថា៖ “ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។ ម៉ាក់ហ្ទាន បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានជួប អាពូអាត់ទើរហ្ទាក់ ហើយខ្ញុំបានសួរគាត់ គាត់ក៏បានប្រាប់ខ្ញុំដូចអ្វីដែលសាវហ្ពានបានប្រាប់ខ្ញុំដែរ។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក ហើយគេងូតទឹកក្នុងទន្លេនោះប្រាំដងក្នុងមួយថ្ងៃ តើអ្នកយល់ថា ការធ្វើបែបនេះ ធ្វើឲ្យមានកម្អែលនៅសេសសល់លើខ្លួនគេដែរឬទេ”? ពួកគេបានឆ្លើយថា៖ គឺមិនធ្វើឲ្យមានកម្អែលអ្វីមួយរបស់ជននោះនៅសេសសល់ឡើយ។ លោកបានមានប្រសាសន៍ថា៖ “នោះគឺដូចគ្នាទៅនឹងការសឡាតទាំងប្រាំពេលដែរដែលអល់ឡោះជាម្ចាស់នឹងលុបបំបាត់អំពើអាក្រក់ទាំងឡាយតាមរយៈការសឡាតនេះ”។متفق عليه
អំពី ជុនទុប ពិន អាប់ទុលឡោះ អាល់កស់រីយ៍ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសឡាតស៊ូពុស គឺរូបគេស្ថិតនៅក្នុងការធានា(ការការពារ)ពីអល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំប៉ះពាល់អ្នកដែលស្ថិតនៅក្នុងការថែរក្សាពីអល់ឡោះ។ ដូច្នេះ ចូរកុំឱ្យអល់ឡោះទាមទារពីពួកអ្នកវិញនូវការធានារបស់ទ្រង់(សម្រាប់ការមិនសឡាតស៊ូពុស)។ ពិតប្រាកដណាស់ អ្នកណាដែលអល់ឡោះទាមទារនូវការធានារបស់ទ្រង់ នោះអល់ឡោះនឹងឱ្យគេត្រូវទទួលរ៉ាប់រងជាមិនខាន បន្ទាប់មក ទ្រង់នឹងគ្រវែងជននោះផ្កាប់មុខទៅក្នុងឋាននរក”។رواه مسلم
អំពី អាពូហ្ស៊ូហៃរ អ៊ូម៉ារ៉ោះ ពិន រូអៃហ្ពះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចនឹងមិនចូលឋាននរកឡើយ”។رواه مسلم
អំពី អ៊ូស្មាន رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនមូស្លីមគ្រប់រូបដែលពេលណាសឡាតដែលជាកាតព្វកិច្ចមកដល់ រូបគេយកវូហ្ទុបានយ៉ាងល្អ ព្រមទាំងមានភាពស្មឹងស្មាធ និងរូកុ(ក្នុងសឡាត)បានយ៉ាងល្អនោះ វានឹងជម្រុះចោលនូវបាបកម្មកាលពីមុន ដរាបណារូបគេមិនប្រព្រឹត្ដនូវបាបកម្មធំ។ ហើយប្រការនេះនឹងកើតមានពេញមួយឆ្នាំ”។رواه مسلم
អំពី អាពូម៉ាលិក អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។رواه مسلم
عن ربيعة بن كعب الأسلمي قال: كنتُ أبيتُ مع رسول الله صلى الله عليه وسلم فأتيتُه بوَضوئه وحاجته فقال لي: «سل» فقلت: أسألك مرافقتك في الجنة. قال: «أو غير ذلك؟» قلت: هو ذاك. قال: «فأعني على نفسك بكثرة السجود».رواه مسلم
عن عائشة عن النبي صلى الله عليه وسلم قال: «ما من ميت تصلي عليه أُمَّةٌ من المسلمين يبلغون مائة، كلهم يشفعون له، إلا شفعوا فيه».رواه مسلم