Jurisprudence and Juristic Principles
អំពី ម៉ាក់ហ្ទាន ពិន អាពូតល់ហះ អាល់យ៉ាក់ម៉ារី បាននិយាយថា៖
Available in 59 languages
«អំពី ម៉ាក់ហ្ទាន ពិន អាពូតល់ហះ អាល់យ៉ាក់ម៉ារី បាននិយាយថា៖ ខ្ញុំបានជួបសាវហ្ពាន ដែលជាអ្នកបម្រើរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ ខ្ញុំបានសួរថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលខ្ញុំធ្វើវាទៅ អល់ឡោះជាម្ចាស់នឹងបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ ឬគាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ទង្វើមួយដែលអល់ឡោះស្រឡាញ់បំផុត។ ពេលនោះ គាត់នៅស្ងៀម។ បន្ទាប់មក ខ្ញុំបានសួរគាត់ម្តងទៀត ហើយគាត់នៅស្ងៀមដដែល។ បន្ទាប់មកទៀត ខ្ញុំក៏សួរគាត់ជាលើកទីបី ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានសួរសំណួរនេះទៅកាន់រ៉ស៊ូលុលឡោះﷺ ហើយលោកបានឆ្លើយថា៖ “ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។ ម៉ាក់ហ្ទាន បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានជួប អាពូអាត់ទើរហ្ទាក់ ហើយខ្ញុំបានសួរគាត់ គាត់ក៏បានប្រាប់ខ្ញុំដូចអ្វីដែលសាវហ្ពានបានប្រាប់ខ្ញុំដែរ។»Meaning translation ·
Saved at original quality







