Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 71 languages
«អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតនិងធ្វើល្អចំពោះញាតិសន្តានពេញលេញនោះ ពុំមែនជាអ្នកដែលតបតចំពោះប្រការល្អដោយប្រការល្អនោះឡើយ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញពិតប្រាកដ គឺអ្នកដែលបើទោះជាសាច់ញាតិរបស់ខ្លួនកាត់ផ្តាច់ចំណងសាច់សាលោហិតពីខ្លួនក៏ដោយ ក៏គេនៅតែរក្សាចំណងសាច់សាលោហិតជាមួយពួកគេដដែល។ ហើយទោះជាពួកគេធ្វើអាក្រក់ដាក់ខ្លួនក៏ដោយ ក៏គេនៅតែឆ្លើយតប និងតបតទៅកាន់ពួកគេវិញដោយល្អប្រសើរដដែល។

Source
رواه البخاري
Download image

Saved at original quality