Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ្ស៊ូហៃរ អ៊ូម៉ារ៉ោះ ពិន រូអៃហ្ពះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 54 languages
«អំពី អាពូហ្ស៊ូហៃរ អ៊ូម៉ារ៉ោះ ពិន រូអៃហ្ពះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចនឹងមិនចូលឋាននរកឡើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលប្រតិបត្តិសឡាតស៊ូពុស និងសឡាតអាសើរ ព្រមទាំងថែរក្សាវាខ្ជាប់ខ្ជួនជាប្រចាំនឹងមិនចូលឋាននរកនោះឡើយ។ លោករំលឹកជាពិសេសពីសឡាតទាំងពីរនេះ ដោយសារតែវាជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ ពីព្រោះសឡាតស៊ូពុស គឺធ្វើឡើងក្នុងពេលដែលមនុស្សគេងលក់ស្រួល ខណៈដែលសឡាតអាសើរ គឺជាពេលដែលមនុស្សមានការមមាញឹកនឹងការងារ និងការជួញដូរក្នុងអំឡុងពេលថ្ងៃ។ ជនណាដែលរក្សាលើការសឡាតទាំងពីរនេះបានទាំងដែលវាមានការលំបាក នោះគេក៏អាចរក្សាសឡាតផ្សេងទៀតបានដែរ។

Source
رواه مسلم
Download image

Saved at original quality