KM
Prayer
Obligation of Prayer and Ruling on Its Abandoner
5 hadiths
Obligation of Prayer and Ruling on Its Abandoner
5
Virtue of Prayer
10
The Azan and Iqaamah
6
أوقات النهي عن الصلاة
2
Conditions of Prayer
3
Pillars of Prayer
2
Obligatory Acts of Prayer
1
سنن الصلاة
1
Method of Prayer
10
Dhikr (Invocation) during Prayer
15
مبطلات الصلاة
1
Mistakes during Prayer
5
سجود السهو والتلاوة والشكر
4
Virtue and Rulings of Congregational Prayer
7
Rulings of the Imam and Followers in Prayer
4
Prayer of the People with Excuses
1
Jumu‘ah (Friday) Prayer
7
Voluntary Prayer
40
صلاة الكسوف والخسوف
2
صلاة الاستسقاء
1
The rulings of mosques
9
5 hadiths
អំពី អាំរ៍ ពិន ស្ហ៊ូអែប អំពីឪពុករបស់គាត់ អំពីជីតារបស់គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរបង្គាប់កូនៗរបស់ពួកអ្នកឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុប្រាំពីរឆ្នាំ និងវាយអប់រំពួកគេឲ្យសឡាត(បើពួកគេមិនសឡាត)នៅពេលពួកគេមានអាយុដប់ឆ្នាំ ហើយចូរបំបែកកន្លែងគេងរវាងពួកគេផង”។
رواه أبو داود
អំពី ពូរ៉យហ្ទះ ពិន អាល់ហាស៊ីប رضي الله عنه ពិតណាស់ គាត់បាននិយាយថា៖ ចូរពួកអ្នករួសរាន់ក្នុងការសឡាតអាសើរ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបោះបង់សឡាតអាសើរ ទង្វើល្អរបស់ជននោះប្រាកដជានឹងក្លាយជាអសារបង់”។
رواه البخاري
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលភ្លេចភ្លាំងមិនបានសឡាត ចូរឲ្យគេសឡាតនៅពេលណាដែលគេនឹកឃើញដោយគ្មានការពិន័យអ្វីឡើយ ក្រៅតែពីនេះ៖ “ហើយចូរអ្នកប្រតិបត្តិសឡាតដើម្បីជាការរំលឹកដល់យើង”។
متفق عليه
អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពខុសគ្នារវាងអ្នកអ៊ីស្លាម និងអំពើស្ហ៊ីរិក ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត”។
رواه مسلم