Hadith for the World
Tap the image to view it full size
The Creed

អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 62 languages
«អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពខុសគ្នារវាងអ្នកអ៊ីស្លាម និងអំពើស្ហ៊ីរិក ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានព្រមានចំពោះការបោះបង់សឡាតដែលជាកាតព្វកិច្ច ហើយលោកបានបញ្ជាក់ថា ជាការពិតណាស់ ភាពខុសគ្នាឬរនាំងរវាងអ្នកឥស្លាម និងការធ្លាក់ទៅក្នុងអំពើស្ហ៊ីរិក ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត ពីព្រោះសឡាត គឺជាគោលគ្រឹះទីពីរក្នុងចំណោមគោលគ្រឹះទាំងប្រាំនៃសាសនាឥស្លាម ហើយឋានៈរបស់វា គឺធំធេងណាស់នៅក្នុងសាសនាឥស្លាម។ ហេតុនេះ ជនណាបោះបង់ការប្រតិបត្តិសឡាតដោយប្រឆាំងចំពោះភាពជាកាតព្វកិច្ចរបស់វា ជននោះនឹងក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)ដោយការឯកភាពរបស់អ្នកឥស្លាមទាំងឡាយ។ ហើយជនណាដែលបោះបង់វាទាំងស្រុងដោយភាពព្រងើយកន្តើយ និងភាពខ្ជិលច្រអូស គឺជននោះនឹងក្លាយជាអ្នកគ្មានជំនឿ។ មានគេពាំនាំមកនូវការឯកភាពគ្នារបស់សហាហ្ពាត់យ៉ាងដូច្នោះ។ ហើយប្រសិនបើគេបោះបង់សឡាតម្តងម្កាល ហើយប្រតិបត្តិវាម្តងម្កាល ជននោះក៏ប្រឈមនឹងការព្រមានដ៏ធ្ងន់ធ្ងរនេះផងដែរ។

Source
رواه مسلم
Download image

Saved at original quality