The Creed
អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
Available in 39 languages
«អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖
"إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا "
(ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។ អ៊ុមមូសាឡាម៉ះ បាននិយាយថា៖ នៅពេលដែលអាពូសាឡាម៉ះបានស្លាប់ ខ្ញុំបាននិយាយថា៖ តើមានជនមូស្លីមណាម្នាក់ដែលល្អជាងអាពូសាឡាម៉ះទៀតនោះ? ជាផ្ទះទីមួយដែលបានភៀសខ្លួនទៅកាន់រ៉ស៊ូលុលឡោះ ﷺ។ ក្រោយមក ខ្ញុំក៏បានសូត្រទូអានេះ។ ពេលនោះ អល់ឡោះជាម្ចាស់បានជំនួសឲ្យខ្ញុំនូវរ៉ស៊ូលុលឡោះ ﷺ។»Meaning translation ·
Saved at original quality








