Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថាទៅកាន់ពីឡាលនៅពេលសឡាតស៊ូពុសថា៖

Available in 31 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថាទៅកាន់ពីឡាលនៅពេលសឡាតស៊ូពុសថា៖ “ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានឮសំឡេងស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំក្នុងឋានសួគ៌”។ គាត់បានឆ្លើយថា៖ ខ្ញុំមិនបានសាងទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសម្រាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំយកវូហ្ទុ មិនថាពេលយប់ ឬពេលថ្ងៃ ខ្ញុំតែងសឡាតនឹងវូហ្ទុនោះនូវអ្វីដែលគេបានកត់ត្រាឲ្យខ្ញុំសឡាតនោះឡើយ។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានសុបិនឃើញពីឡាល ពិន រ៉ាហ្ពាស رضي الله عنه នៅក្នុងឋានសួគ៌។ ដូចនេះ លោកក៏បានមានប្រសាសន៍ទៅកាន់ពីឡាលថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើស្ម័គ្រចិត្ត(អាម៉ាល់ស៊ូណិត)មួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានឮសំឡេងសម្រឹបស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំក្នុងឋានសួគ៌។ ពីឡាលបានឆ្លើយថា៖ ខ្ញុំមិនបានសាងទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសម្រាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំមានហាហ្ទាស(ដាច់វូហ្ទុ)ទោះជាពេលយប់ ឬពេលថ្ងៃក៏ដោយ គឺខ្ញុំតែងយកវូហ្ទុ ហើយខ្ញុំសឡាតស៊ូណិតចំពោះព្រះជាម្ចាស់របស់ខ្ញុំនឹងវូហ្ទុនោះនូវអ្វីដែលគេបានកត់ត្រាឲ្យខ្ញុំសឡាត។

Source
متفق عليه
Download image

Saved at original quality