Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 40 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ៖ ទ្រង់ពេញចិត្ដចំពោះពួកអ្នកឲ្យគោរពសក្ការៈទៅចំពោះទ្រង់និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ ប្រកាន់ខ្ជាប់នូវខ្សែ(មាគ៌ា)របស់អល់ឡោះទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកអ្នកចំពោះការនិយាយពីនេះពីនោះ(ឥតប្រយោជន៍) ការសួរនាំច្រើន និងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យខ្ញុំបម្រើរបស់ទ្រង់នូវបីប្រការ និងមិនពេញចិត្ដពួកគេនូវធ្វើបីប្រការ។ ចំពោះប្រការទ្រង់ពេញចិត្ដឲ្យពួកគេធ្វើគឺ៖ ត្រូវគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ, ត្រូវប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់អល់ឡោះ គម្ពីរគួរអាន និងស៊ុណ្ណះណាពីរបស់ទ្រង់ទាំងអស់គ្នា, មិនត្រូវបែកបាក់សាមគ្គីភាពអ្នកឥស្លាមឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកគេចំពោះការនិយាយច្រើនឥតប្រយោជន៍ ការសួរពីអ្វីដែលមិនអាចកើតឡើង ឬសុំទ្រព្យសម្បត្តិអ្នកដទៃ និងអ្វីដែលមាននៅក្នុងដៃពួកគេ ក៏ដូចជាអ្វីដែលមិនចាំបាច់ ហើយនិងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ ចាត់ចែងវាខុសពីអ្វីដែលច្បាប់បង្គាប់ប្រើ និងទុកវាឱ្យខូចចោល។

Source
رواه مسلم
Download image

Saved at original quality