KM
Belief in Allah the Mighty and Majestic
Oneness of Allah's Worship
14 hadiths
Oneness of Allah's Lordship
2
Oneness of Allah's Worship
14
Oneness of Allah's Names and Attributes
24
14 hadiths
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ”។ អ៊ូមើរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដែលស្បថនឹងដូនតាឡើយចាប់តាំងពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់មក មិនថាដោយចេតនា មិនថាពាំនាំសម្តីពីអ្នកដទៃមក។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។
رواه مسلم
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងណាពីអ៊ីសា(លោកយេស៊ូ) កូនប្រុសរបស់ ម៉ារយ៉ាំ។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ គាត់បាននិយាយថា៖ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេបំផុតនៅថ្ងៃបរលោកនោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! ខ្ញុំពិតជាគិតថា គ្មាននរណាម្នាក់សួរខ្ញុំអំពីរឿងនេះមុនអ្នកនោះឡើយ ព្រោះខ្ញុំបានឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះ(ការរៀន)ហាទីស្ហ។ មនុស្សដែលរីករាយចំពោះការជួយអន្តរាគមន៍របស់ខ្ញុំជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តរបស់គេ ឬចេញពីខ្លួនរបស់គេ”។
رواه البخاري
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ពាក្យមួយឃ្លា ហើយខ្ញុំនិយាយមួយឃ្លាផ្សេងទៀត។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក”។ ហើយខ្ញុំបាននិយាយថា៖ ជនណាដែលបានស្លាប់ ខណៈដែលរូបគេមិនបានបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលឋានសួគ៌។
متفق عليه
عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «من أصابته فَاقَة فأنْزَلها بالناس لم تُسَدَّ فَاقَتُهُ، ومن أنْزَلها بالله، فَيُوشِكُ الله له بِرزق عاجل أو آجل».
رواه أبو داود والترمذي وأحمد
عن عبد الله بن مسعود رضي الله عنه عن النبي صلى الله عليه وسلم أنه قال: "أكبر الكبائر: الإشراك بالله، والأمن من مَكْرِ الله، والقُنُوطُ من رحمة الله، واليَأْسُ من رَوْحِ الله".
رواه عبد الرزاق
عن عبد الله بن عكيم رضي الله عنه مرفوعاً: «مَنْ تَعَلَّقَ شيئا وُكِلَ إليه».
رواه أحمد والترمذي
អំពី តរិក ពិន អាស្ហ៊ីម អាល់អាស្ហជើអ៊ី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ហើយប្រឆាំងនឹងអ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ គឺគេហាមឃាត់ចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះ ហើយការជំនុំជម្រះរបស់ជននោះ ស្ថិតលើអល់ឡោះជាម្ចាស់”។
رواه مسلم
អំពី អាពូម៉ារសាត់ អាល់ហ្គណាវី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។
رواه مسلم
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
متفق عليه
អំពី មូអាស رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។
متفق عليه
អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាកត្តាចាំបាច់ទាំងពីរ? ពេលនោះ លោកបានឆ្លើយថា៖ “ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ៖ ទ្រង់ពេញចិត្ដចំពោះពួកអ្នកឲ្យគោរពសក្ការៈទៅចំពោះទ្រង់និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ ប្រកាន់ខ្ជាប់នូវខ្សែ(មាគ៌ា)របស់អល់ឡោះទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកអ្នកចំពោះការនិយាយពីនេះពីនោះ(ឥតប្រយោជន៍) ការសួរនាំច្រើន និងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ”។
رواه مسلم