Hadith for the World
Belief in Allah the Mighty and Majestic

Oneness of Allah's Lordship

2 hadiths

2 hadiths

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរណាពី ﷺ ថា៖ តើអំពើបាបណាមួយដែលមានលក្ខណៈធំធេងបំផុតនៅឯអល់ឡោះជាម្ចាស់? លោកបានឆ្លើយថា៖ “គឺការដែលអ្នកបង្កើតនូវដៃគូសម្រាប់អល់ឡោះ(ធ្វើស្ហ៊ីរិក) ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតអ្នក”។ ខ្ញុំបាននិយាយថា៖ នោះគឺពិតជាធំធេងមែនហើយ។ ខ្ញុំបានសួរថា៖ បន្ទាប់មក គឺអ្វី? លោកបានឆ្លើយថា៖ “គឺការដែលអ្នកសម្លាប់កូនខ្លួនឯងដោយខ្លាចគេបរិភោគអាហារជាមួយអ្នក(ខ្លាចក្រ)”។ ខ្ញុំបានសួរទៀតថា៖ បន្ទាប់មកទៀត គឺអ្វី? លោកបានឆ្លើយថា៖ “គឺការដែលអ្នកប្រព្រឹត្តអំពើហ្ស៊ីណាជាមួយនឹងប្រពន្ធអ្នកជិតខាងរបស់អ្នក”។متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ ណាពី ﷺ បានជិះសត្វជាជំនិះ ហើយមូអាស្សនៅពីក្រោយលោក។ លោកបានហៅថា៖ “ឱមូអាស្ស ពិន ជើហ្ពាល់”! គាត់បានឆ្លើយថា៖ បាទទាន។ លោកបានហៅទៀតថា៖ “ឱមូអាស្ស”! គាត់បានឆ្លើយថា៖ បាទទាន។ ចំនួនបីដង។ លោកមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក”។ មូអាស្សបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំគួរប្រាប់ដំណឹងនេះដល់មនុស្សដើម្បីឲ្យពួកគេរីករាយឬទេ? លោកបានឆ្លើយថា៖ “បើដូច្នោះ ពួកគេនឹងផេ្ដកផ្ដួលជាមិនខាន”។ ហើយមូអាស្សបានប្រាប់ហាទីស្ហនេះនៅពេលគាត់ជិតស្លាប់ ដោយសារខ្លាចមានបាបកម្ម(ចំពោះការលាក់បាំងចំណេះដឹង)។متفق عليه