The Creed
អំពី អាណាស ពិន ម៉ាលិក رضي الله عنه
Available in 65 languages
«អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ ណាពី ﷺ បានជិះសត្វជាជំនិះ ហើយមូអាស្សនៅពីក្រោយលោក។ លោកបានហៅថា៖ “ឱមូអាស្ស ពិន ជើហ្ពាល់”! គាត់បានឆ្លើយថា៖ បាទទាន។ លោកបានហៅទៀតថា៖ “ឱមូអាស្ស”! គាត់បានឆ្លើយថា៖ បាទទាន។ ចំនួនបីដង។ លោកមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក”។ មូអាស្សបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំគួរប្រាប់ដំណឹងនេះដល់មនុស្សដើម្បីឲ្យពួកគេរីករាយឬទេ? លោកបានឆ្លើយថា៖ “បើដូច្នោះ ពួកគេនឹងផេ្ដកផ្ដួលជាមិនខាន”។ ហើយមូអាស្សបានប្រាប់ហាទីស្ហនេះនៅពេលគាត់ជិតស្លាប់ ដោយសារខ្លាចមានបាបកម្ម(ចំពោះការលាក់បាំងចំណេះដឹង)។»Meaning translation ·
Saved at original quality








