Hadith for the World
Heart-Softeners and Sermons

Acts of Heart

14 hadiths

14 hadiths

អំពី អាណាស رضي الله عنه ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ អំពីថ្ងៃបរលោក ដោយគាត់បានសួរថា៖ តើពេលណាថ្ងៃបរលោកកើតឡើង? លោកបានមានប្រសាសន៍ថា៖ “តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃនោះ”? បុរសនោះឆ្លើយថា៖ ខ្ញុំមិនបានត្រៀមអ្វីឡើយ ប៉ុន្តែខ្ញុំពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”។ អាណាសបាននិយាយថា៖ ពួកយើងមិនដែលសប្បាយរីករាយចំពោះអ្វីមួយដូចជាភាពសប្បាយរីករាយរបស់ពួកយើងចំពោះប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”នោះឡើយ។ អាណាសបានបន្តថា៖ ខ្ញុំពិតជាស្រឡាញ់ណាពី ﷺ អាពូហ្ពាកើរ និងអ៊ូមើរ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងបាននៅជាមួយពួកគាត់ដោយសារតែក្តីស្រឡាញ់របស់ខ្ញុំចំពោះពួកគាត់ ទោះបីជាខ្ញុំមិនបានសាងទង្វើកុសលដូចទង្វើកុសលរបស់ពួកគាត់ក៏ដោយ។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។رواه مسلم
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ បានមានប្រសាសន៍មុនពេលលោកទទួលមរណៈភាពបីថ្ងៃថា៖ “ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។رواه مسلم
អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន អាល់អាន់សរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។رواه مسلم
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យលើការនៀត ហើយសម្រាប់បុគ្គលនោះនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត។ ដូចេ្នះ បុគ្គលណាធ្វើចំណាកស្រុក(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការចំណាកស្រុករបស់គេត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ រីឯបុគ្គលណាធ្វើចំណាកស្រុកដើម្បីផលប្រយោជន៍លោកិយ គេនឹងទទួលបានផលប្រយោជន៍នោះ ឬក៏(ធ្វើចំណាកស្រុក)ដើម្បីរៀបការជាមួយស្ត្រីណាម្នាក់ ការចំណាកស្រុករបស់គេនឹងបានផលទៅតាមគោលបំណងរបស់គេ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់ អាល់ពូខរី វិញ ៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យទៅតាមការនៀត ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។ ចូរព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនអ្នក និងត្រូវសុំជំនួយពីអល់ឡោះ ហើយមិនត្រូវខ្ជិលច្រអូសនោះទេ។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក ចូរកុំនិយាយថា៖ ប្រសិនបើខ្ញុំធ្វើដូចនេះ វានឹងទៅជាយ៉ាងនេះ យ៉ាងនោះឲ្យសោះ។ តែអ្នកត្រូវនិយាយថា៖ អល់ឡោះទ្រង់បានកំណត់រួចហើយ ហើយអ្វីដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើ ព្រោះការនិយាយថា៖ “ប្រសិនបើ...(យ៉ាងនេះយ៉ាងនោះ)” វាគឺជាការបើកទ្វារទង្វើរបស់ស្ហៃតន”។رواه مسلم
អំពី អ៊ីយ៉ាទ ពិន ហ៊ីម៉ារ ជាបងប្អូននឹងអម្បូរ មូជើស្ហៀក رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមពួកយើងដោយលោកបានមានប្រសាសន៍ដោយរៀបរាប់នៅក្នុងនោះថា៖ “ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។رواه مسلم
អំពី អាណាស رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។متفق عليه
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «النَّاسُ مَعَادِن كَمَعَادِن الذَّهَب وَالفِضَّة، خِيَارُهُم فِي الجَاهِلِيَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقُهُوا، والأَرْوَاحُ جُنُودٌ مُجَنَّدَة، فَمَا تَعَارَفَ مِنْهَا ائتَلَفَ، وَمَا تَنَاكَرَ مِنْهَا اخْتَلَفَ». وعن أبي هريرة رضي الله عنه قال: قال رسول الله -صلى الله عليه وسلم: «تَجِدُون النَّاسَ مَعَادِن: خِيَارُهُم فِي الجَاهِليَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقِهُوا، وَتَجِدُون خِيَار النَّاس فِي هَذَا الشَّأْن أَشَدُّهُم كَرَاهِيَة لَه، وَتَجِدُون شَرَّ النَّاس ذَا الوَجْهَين، الَّذِي يَأْتِي هَؤُلاَء بِوَجه، وَهَؤُلاَء بِوَجْه».الحديث الأول: متفق عليه، ولفظه لمسلم؛ وروى البخاري أوله، وروى آخره عن عائشة -رضي الله عنها-. الحديث الثاني: متفق عليه
عن عبد الله بن عكيم رضي الله عنه مرفوعاً: «مَنْ تَعَلَّقَ شيئا وُكِلَ إليه».رواه أحمد والترمذي
عن ابن عباس حسبنا الله ونعم الوكيل: «قالها إبراهيم عليه السلام حين أُلقي في النار، وقالها محمد صلى الله عليه وسلم حين قالوا: {إن الناس قد جمعوا لكم فاخشوهم فزادهم إيمانا، وقالوا: حسبنا الله ونعم الوكيل} [آل عمران: 173]».رواه البخاري
عن جابر قال: قال رسول الله صلى الله عليه وسلم: «إذا قضى أحدكم الصلاة في مسجده فليجعل لبيته نصيبًا من صلاته، فإن الله جاعلٌ في بيته من صلاته خيرًا».رواه مسلم
អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖ "إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا " (ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។ អ៊ុមមូសាឡាម៉ះ បាននិយាយថា៖ នៅពេលដែលអាពូសាឡាម៉ះបានស្លាប់ ខ្ញុំបាននិយាយថា៖ តើមានជនមូស្លីមណាម្នាក់ដែលល្អជាងអាពូសាឡាម៉ះទៀតនោះ? ជាផ្ទះទីមួយដែលបានភៀសខ្លួនទៅកាន់រ៉ស៊ូលុលឡោះ ﷺ។ ក្រោយមក ខ្ញុំក៏បានសូត្រទូអានេះ។ ពេលនោះ អល់ឡោះជាម្ចាស់បានជំនួសឲ្យខ្ញុំនូវរ៉ស៊ូលុលឡោះ ﷺ។رواه مسلم