Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន អាល់អាន់សរី رضي الله عنه បាននិយាយថា៖

Available in 62 languages
«អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន អាល់អាន់សរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។»

Meaning translation ·

Explanation

The meaning in a few plain lines

មានគេសួរណាពី ﷺ ពីអំពើល្អ និងអំពើបាប លោកបានឆ្លើយថា៖ អំពើល្អដ៏ចម្បងបំផុត គឺការមានសីលធម៌ល្អចំពោះអល់ឡោះជាម្ចាស់តាមរយៈការកោតខ្លាចចំពោះទ្រង់ និងមានសីលធម៌ចំពោះមនុស្សតាមរយៈការទ្រាំទ្រចំពោះការឈឺចាប់ មិនងាយខឹង ទឹកមុខស្រស់បស់ និយាយពាក្យសម្តីល្អ ភ្ជាប់ទំនាក់ទំនង ស្តាប់បង្គាប់ ទន់ភ្លន់ សប្បុរសធម៌ និងរួមរស់នៅជាមួយគ្នាដោយល្អប្រសើរ។ រីឯអំពើបាបវិញ គឺជារឿងដែលគួរឲ្យមានការសង្ស័យដែលវិលវល់នៅក្នុងចិត្ត និងមានការសង្ស័យដោយមិនស្រណុកក្នុងចិត្ត។ វាធ្វើឲ្យមិនស្រណុកក្នុងចិត្ត នាំឲ្យមានមន្ទិល និងបារម្ភខ្លាចថា វាជាអំពើបាប។ ហើយអ្នកមិនចង់បង្ហាញវាចេញមកក្រៅឡើយ ដោយសារវាជារឿងអាក្រក់ចំពោះភ្នែកមនុស្សល្អៗ និងមនុស្សដែលមានភាពជាគំរូខ្ពស់។ នេះគឺដោយសារធម្មជាតិរបស់ចិត្ត គឺវាចូលចិត្តបង្ហាញឱ្យអ្នកដទៃដឹងពីអំពើល្អរបស់ខ្លួន។ ដូចនេះ ប្រសិនបើចិត្តមិនពេញចិត្តឱ្យគេដឹងពីទង្វើណាមួយរបស់ខ្លួន នោះមានន័យថា ទង្វើនោះជាអំពើបាបដែលគ្មានភាពល្អនៅក្នុងនោះឡើយ។

Source
رواه مسلم
Download image

Saved at original quality