Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 59 languages
«អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ប្រសិនបើខ្ញុំបម្រើរបស់ទ្រង់ប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយគេសុំការអភ័យទោសពីអល់ឡោះនៅពេលយប់ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ហើយប្រសិនបើគេប្រព្រឹត្តអំពើបាបនៅពេលយប់ ហើយសុំការអភ័យទោសពីអល់ឡោះនៅពេលថ្ងៃ នោះអល់ឡោះជាម្ចាស់ក៏ទទួលយកការសារភាពកំហុសរបស់គេដែរ។ ទ្រង់លាដៃរបស់ទ្រង់ទៅចំពោះការសារភាពកំហុស ដោយភាពរីករាយ និងការទទួលយក។ ហើយទ្វារនៃការសារភាពនៅតែបើកចំហជានិច្ច រហូតដល់ព្រះអាទិត្យរះពីទិសខាងលិច ដែលជាសញ្ញានៃការបញ្ចប់លោកិយ។ ដូចនេះ នៅពេលវារះ ទ្វារនៃការសារភាពកំហុសនឹងត្រូវបិទ។

Source
رواه مسلم
Download image

Saved at original quality