Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 71 languages
«អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យលើការនៀត ហើយសម្រាប់បុគ្គលនោះនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត។ ដូចេ្នះ បុគ្គលណាធ្វើចំណាកស្រុក(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការចំណាកស្រុករបស់គេត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ រីឯបុគ្គលណាធ្វើចំណាកស្រុកដើម្បីផលប្រយោជន៍លោកិយ គេនឹងទទួលបានផលប្រយោជន៍នោះ ឬក៏(ធ្វើចំណាកស្រុក)ដើម្បីរៀបការជាមួយស្ត្រីណាម្នាក់ ការចំណាកស្រុករបស់គេនឹងបានផលទៅតាមគោលបំណងរបស់គេ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់ អាល់ពូខរី វិញ ៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យទៅតាមការនៀត ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ពិតប្រាកដណាស់ រាល់ទង្វើទាំងឡាយ គឺអាស្រ័យទៅលើការនៀត។ នេះគឺជាច្បាប់ទូទៅនៅក្នុងគ្រប់ទង្វើទាំងអស់ ទាំងនៅក្នុងការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) និងនៅក្នុងការទំនាក់ទំនង។ ដូចនេះ ជនណាធ្វើទង្វើណាមួយក្នុងបំណងចង់បានប្រយោជន៍លោកិយ គេនឹងមិនទទួលបានអ្វីក្រៅពីប្រយោជន៍នោះនោះឡើយ ហើយក៏មិនទទួលបានផលបុណ្យអ្វីនោះដែរ។ រីឯជនណាដែលធ្វើទង្វើណាមួយក្នុងបំណងបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ គឺគេនឹងទទួលបានផលបុណ្យចំពោះទង្វើនោះ ទោះបីវាជាទង្វើធម្មតាក៏ដោយ ដូចជាការបរិភោគ និងទទួលទានទឹកជាដើម។ ក្រោយមក ណាពី ﷺ លោកបានលើកជាឧទាហរណ៍មួយដើម្បីបញ្ជាក់ពីឥទ្ធិពលនៃការនៀតចំពោះទង្វើទាំងឡាយ ទោះបីជាផ្នែកខាងក្រៅរបស់វាមើលទៅដូចគ្នាក៏ដោយ។ លោកបានបញ្ជាក់ថា ពិតណាស់ ជនណាដែលធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)ដោយបោះបង់ទឹកដីមាតុភូមិរបស់ខ្លួនក្នុងបំណងស្វែងរកការពេញចិត្តពីព្រះជាម្ចាស់របស់គេ ការធ្វើចំណាកស្រុករបស់គេនោះ គឺជាការធ្វើចំណាកស្រុកតាមច្បាប់បញ្ញត្តិឥស្លាមដែលត្រូវបានគេទទួលយក ហើយគេនឹងផ្តល់ផលបុណ្យចំពោះការធ្វើចំណាកស្រុកនោះព្រោះតែរូបគេមានភាពស្មោះសក្នុងការនៀតចំពោះអល់ឡោះជាម្ចាស់។ ហើយជនណាដែលធ្វើចំណាកស្រុកក្នុងបំណងចង់បានផលប្រយោជន៍លោកិយ ដូចជាទ្រព្យសម្បត្តិ ឋានៈសក្តិ ជំនួញជួញដូរ ឬដើម្បីរៀបការជាដើម ការចំណាកស្រុករបស់គេ គឺមិនទទួលបានអ្វីក្រៅពីផលប្រយោជន៍ដែលគេនៀតចង់បាននោះឡើយ ហើយគេក៏មិនទទួលបានចំណែកផលបុណ្យអ្វីនោះដែរ។

Source
متفق عليه
Download image

Saved at original quality