Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ្សើរ ជុនទុប ពិន ជូណាហ្ទះ និង អាពូអាប់ទុលរ៉ោះម៉ាន មូអាស ពិន ជើហ្ពាល់ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 51 languages
«អំពី អាពូហ្សើរ ជុនទុប ពិន ជូណាហ្ទះ និង អាពូអាប់ទុលរ៉ោះម៉ាន មូអាស ពិន ជើហ្ពាល់ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបង្គាប់ប្រើនូវបីប្រការ៖ ទីមួយ៖ ត្រូវកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបោះបង់នូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ស្ថានភាព ទាំងពេលស្ងាត់កំបាំង ទាំងបើកចំហ ទាំងក្នុងពេលសុខសាន្ត និងទាំងក្នុងពេលជួបគ្រោះ។ ទីពីរ៖ នៅពេលដែលអ្នកបានជ្រុលជ្រួសប្រព្រឹត្តអំពើអាក្រក់ ចូរអ្នករួសរាន់សាងអំពើល្អបន្ទាប់ពីនោះ ដូចជាការសឡាត បរិច្ចាគទាន ធ្វើអំពើសប្បុរស ភ្ជាប់ទំនាក់ទំនង និងសារភាពកំហុស(តាវហ្ពាត់)ជាដើម ព្រោះការធ្វើដូច្នោះ គឺជួយលុបលាងនូវអំពើអាក្រក់។ ទីបី៖ ត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សប្រកបដោយសីលធម៌ល្អ ដូចជាមានទឹកមុខញញឹម មានភាពទន់ភ្លន់ ធ្វើអំពើល្អ និងមិនធ្វើអាក្រក់ដាក់ពួកគេ។

Source
رواه الترمذي
Download image

Saved at original quality