Hadith for the World
Jurisprudence of Ethics

Praiseworthy Morals

35 hadiths

35 hadiths

អំពី អាល់មិក្កហ្ទាម ពិន ម៉ាក់ទី ការិប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា “នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។رواه أبو داود والترمذي والنسائي في الكبرى وأحمد
عن أبي موسى الأشعري رضي الله عنه قَالَ: قالَ رسول اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «إِنَّ مِنْ إِجْلاَلِ الله -تَعَالَى-: إِكْرَامَ ذِي الشَّيْبَةِ المُسْلِمِ، وَحَامِلِ القُرْآنِ غَيرِ الغَالِي فِيه، وَالجَافِي عَنْه، وَإِكْرَام ذِي السُّلْطَان المُقْسِط».رواه أبو داود
عن معاذ بن أنس رضي الله عنه مرفوعًا: «مَن كَظَمَ غَيظًا، وَهُو قادر على أن يُنفِذَه، دَعَاه الله سبحانه وتعالى على رؤوس الخَلاَئِق يوم القيامة حتَّى يُخَيِّره من الحُور العَين مَا شَاء».رواه أبو داود والترمذي وابن ماجه وأحمد
عن أبي هريرة رضي الله عنه مرفوعًا: «إِنَّ الله تَعَالى يَقُول يَوْمَ القِيَامَة: أَيْنَ المُتَحَابُّونَ بِجَلاَلِي؟ اليَوم أُظِلُّهُم فِي ظِلِّي يَوْمَ لاَ ظِلَّ إِلاَّ ظِلِّي».رواه مسلم
អំពី ជើពៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ។ នៅពេលដែលបុរសនោះបានទៅជួបអល់ឡោះ(ស្លាប់) ទ្រង់ក៏បានលើកលែងឲ្យគាត់”។متفق عليه
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «جَعَلَ اللهُ الرحمةَ مائة جُزْءٍ، فَأَمْسَكَ عِنْدَهُ تِسْعَةً وَتِسْعِينَ، وأَنْزَلَ في الأَرْضِ جُزْءًا وَاحِدًا، فَمِنْ ذَلِكَ الجُزْءِ يَتَرَاحَمُ الخَلَائِقُ، حتى تَرْفَعَ الدَّابَّةُ حَافِرَهَا عَنْ وَلَدِهَا خَشْيَةَ أَنْ تُصِيبَهُ». وفي رواية «إِنَّ للهِ تعالى مئةُ رحمةٍ، أَنْزَلَ منها رحمةً واحدةً بَيْنَ الجِنِّ والإنسِ والبَهَائِمِ والهَوَامِّ، فَبِهَا يَتَعَاطَفُونَ، وبها يَتَرَاحَمُونَ، وبِهَا تَعْطِفُ الوَحْشُ على وَلَدِهَا، وأَخَّرَ اللهُ تعالى تِسْعًا وتِسْعِينَ رحمةً يَرْحَمُ بِهَا عِبَادَهُ يومَ القِيَامَةِ». وعن سلمان الفارسي رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إِنَّ للهِ تعالى مئةُ رحمةٍ فمنها رحمةٌ يَتَرَاحَمُ بها الخَلْقُ بَيْنَهُمْ، وتِسْعٌ وتِسْعُونَ لِيَومِ القِيَامَةِ». وفي رواية: «إِنَّ اللهَ تَعَالَى خَلَقَ يَوْمَ خَلَقَ السَّمَاوَاتِ والأَرْضَ مئةَ رحمةٍ كُلُّ رحمةٍ طِبَاقَ مَا بَيْنَ السَّمَاءِ إلى الأَرْضِ، فَجَعَلَ منها في الأَرْضِ رَحْمَةً فبها تَعْطِفُ الوَالِدَةُ على وَلَدِهَا، والوَحْشُ والطَّيْرُ بَعْضُهَا عَلَى بَعْضٍ، فإذا كانَ يومُ القيامةِ أَكْمَلَهَا بِهَذِه الرحمةِ».حديث أبي هريرة -رضي الله عنه-: متفق عليه. حديث سلمان -رضي الله عنه-: رواه مسلم
អំពី អាពូហ្សើរ ជុនទុប ពិន ជូណាហ្ទះ និង អាពូអាប់ទុលរ៉ោះម៉ាន មូអាស ពិន ជើហ្ពាល់ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។رواه الترمذي
អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន អាល់អាន់សរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស្លីមគឺជាបងប្អូននឹងអ្នកមូស្លីម មិនប្រព្រឹត្ដអយុត្ដិធម៌ចំពោះគ្នា មិនបោះបង់ចោលការជួយគ្នា និងមិនមើលងាយគ្នាឡើយ។ ការកោតខ្លាចអល់ឡោះ គឺស្ថិតនៅត្រង់នេះ(លោកចង្អុលទៅទ្រូងរបស់លោកបីដង)។ គ្រប់គ្រាន់ហើយប្រការអាក្រក់របស់អ្នកមូស្លីម ប្រសិនបើគេមើលស្រាលបងប្អូនរបស់ខ្លួនជាអ្នកមូស្លីម។ រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីមត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ទ្រព្យសម្បត្ដិរបស់គេ និងកិត្ដិយសរបស់គេ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ណាពី ﷺ ថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំខឹងសម្បា”។ បុរសនោះនិយាយដដែលៗថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានផ្តាំដដែលថា៖ “ចូរអ្នកកុំខឹងសម្បា”។رواه البخاري
عن أبي هريرة رضي الله عنه أن النبي صلى الله عليه وسلم قال: «لا يُلْدَغُ المؤمنُ من جُحْرٍ واحد مرتين».متفق عليه
អំពី ជើរៀរ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។رواه مسلم
عن أنس رضي الله عنه قَالَ: كُنْتُ أمشي مَعَ رسول الله صلى الله عليه وسلم وَعَلَيْهِ بُرْد نَجْرَانيٌّ غَلِيظُ الحَاشِيَةِ، فأدْرَكَهُ أعْرَابِي فَجَبذَهُ بِرِدَائِهِ جَبْذَة شَديدة، فَنَظَرْتُ إِلَى صَفْحَةِ عَاتِقِ النَّبيِّ صلى الله عليه وسلم وَقَدْ أثَّرَتْ بِهَا حَاشِيَة الرِّدَاءِ مِنْ شِدَّةِ جَبْذَتِه، ثُمَّ قَالَ: يَا مُحَمَّدُ، مُر لِي مِنْ مَالِ اللهِ الَّذِي عِنْدَكَ. فَالتَفَتَ إِلَيْهِ، فَضَحِكَ ثُمَّ أَمَرَ لَهُ بِعَطَاءٍ.متفق عليه
អំពី អាពូហ្សើរ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ចូរអ្នកកុំមើលស្រាលទង្វើល្អ សូម្បីតែទឹកមុខញញឹមពេលជួបបងប្អូនរបស់អ្នកក៏ដោយ(ក៏ជាទង្វើល្អមួយដែរ)”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។متفق عليه
អំពី អាពូម៉ាស្អ៊ូទ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ សត្វជំនិះរបស់ខ្ញុំបានងាប់ទៅហើយ ហេតុនេះ សូមលោកដឹកខ្ញុំផង។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ខ្ញុំគ្មានអ្វី(សម្រាប់ដឹកអ្នក)ឡើយ”។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងបង្ហាញបុរសនោះទៅកាន់អ្នកដែលអាចដឹកគាត់បាន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង្អុលបង្ហាញ(អ្នកដទៃ)លើប្រការល្អ គឺគេនឹងទទួលបានផលបុណ្យដូចអ្នកដែលបានធ្វើទង្វើនោះដែរ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។متفق عليه
អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។رواه الترمذي وابن ماجه وأحمد
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «الْمُؤْمِنُ مِرْآةُ أَخِيهِ الْمُؤْمِنِ».رواه أبو داود والترمذي
អំពី អ៊ីយ៉ាទ ពិន ហ៊ីម៉ារ ជាបងប្អូននឹងអម្បូរ មូជើស្ហៀក رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមពួកយើងដោយលោកបានមានប្រសាសន៍ដោយរៀបរាប់នៅក្នុងនោះថា៖ “ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។رواه مسلم
អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់ ទង្វើកុសលនាំទៅកាន់ឋានសួគ៌។ មានអ្នកខ្លះនៅប្រព្រឹត្តទៀងត្រង់ រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សទៀងត្រង់បំផុត។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការភូតកុហក ព្រោះការភូតកុហកនាំទៅកាន់ទង្វើអាក្រក់ ហើយពិតណាស់ ទង្វើអាក្រក់នាំទៅកាន់ឋាននរក។ មានអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហកបំផុត”។متفق عليه
អំពី អាពូអាត់ទើរហ្ទាក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។رواه الترمذي وأحمد