Hadith for the World
Jurisprudence of Ethics

Praiseworthy Morals

35 hadiths

35 hadiths

អំពី សាអាត់ ពិន អាពីវឹក័្កស رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើ(របស់ទ្រង់)ដែលជាអ្នកកោតខ្លាច តែងតែមានអារម្មណ៍គ្រប់គ្រាន់ និងមិនចង់បានប្រជាប្រិយភាព”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។رواه أبو داود والترمذي وأحمد
អំពី អាអ៊ីស្ហះ رضي الله عنها ភរិយារបស់ណាពី ﷺ, អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បើមានភាពទន់ភ្លន់នៅលើអ្វីមួយ ធ្វើឲ្យប្រការនោះកាន់តែល្អប្រសើរថែមទៀត។ ហើយប្រសិនបើគេដកភាពទន់ភ្លន់ចេញពីអ្វីមួយ ប្រការនោះនឹងកាន់តែអាប់ឱន”។رواه مسلم
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។رواه أبو داود وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ មិនមែនជាមនុស្សអសីលធម៌នោះឡើយ ហើយក៏មិនធ្វើនូវទង្វើអសីលធម៌នោះដែរ។ ហើយលោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។متفق عليه
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្ដល់អាហារដល់អ្នកអត់ឃ្លាន សួរសុខទុក្ខអ្នកជំងឺ និងរំដោះឈ្លើយសឹក”។رواه البخاري
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។رواه أبو داود والترمذي وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។متفق عليه
عَن أَبي هُرَيْرَةَ، قَالَ: قَامَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي صَلاَةٍ وَقُمْنَا مَعَهُ، فَقَالَ أَعْرَابِيٌّ وَهُوَ فِي الصَّلاَةِ: اللَّهُمَّ ارْحَمْنِي وَمُحَمَّدًا، وَلاَ تَرْحَمْ مَعَنَا أَحَدًا. فَلَمَّا سَلَّمَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ لِلْأَعْرَابِيِّ: «لَقَدْ حَجَّرْتَ وَاسِعًا» يُرِيدُ رَحْمَةَ اللهِ.رواه البخاري
عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: «إِنَّ اللَّهَ قَالَ: إِذَا ابْتَلَيْتُ عَبْدِي بِحَبِيبَتَيْهِ فَصَبَرَ، عَوَّضْتُهُ مِنْهُمَا الجَنَّةَ» يُرِيدُ: عَيْنَيْهِ.رواه البخاري