Hadith for the World
Heart-Softeners and Sermons

Purification of Souls

9 hadiths

9 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។رواه الترمذي وأحمد
អំពី ស្ហូហ៊ែប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អស្ចារ្យណាស់កិច្ចការរបស់អ្នកមានជំនឿ! ការពិត កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគេ គេថ្លែងអំណរគុណ។ ដូចនេះ វាជាការប្រសើរសម្រាប់រូបគេ។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគេ គេអត់ធ្មត់។ ដូចនេះវាក៏ជាការល្អប្រសើរសម្រាប់គេដែរ”។رواه مسلم
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានចាប់ស្មាទាំងពីររបស់ខ្ញុំ ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នករស់នៅក្នុងលោកិយប្រៀបដូចអ្នកជាមនុស្សចម្លែកម្នាក់ ឬជាអ្នកដំណើរ”។ ហើយអ៊ិពនូអ៊ូមើរបាននិយាយថា៖ នៅពេលដែលពេលល្ងាចមកដល់ ចូរអ្នកកុំរង់ចាំពេលព្រឹក។ ហើយនៅពេលដែលពេលព្រឹកមកដល់ ចូរអ្នកកុំរង់ចាំពេលល្ងាច។ ចូរអ្នកសាងទង្វើកុសលពេលអ្នកមានសុខភាពល្អទុកសម្រាប់ពេលអ្នកឈឺ និងពេលដែលអ្នកនៅមានជីវិតទុកសម្រាប់ពេលអ្នកស្លាប់។رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស្លីមគឺជាបងប្អូននឹងអ្នកមូស្លីម មិនប្រព្រឹត្ដអយុត្ដិធម៌ចំពោះគ្នា មិនបោះបង់ចោលការជួយគ្នា និងមិនមើលងាយគ្នាឡើយ។ ការកោតខ្លាចអល់ឡោះ គឺស្ថិតនៅត្រង់នេះ(លោកចង្អុលទៅទ្រូងរបស់លោកបីដង)។ គ្រប់គ្រាន់ហើយប្រការអាក្រក់របស់អ្នកមូស្លីម ប្រសិនបើគេមើលស្រាលបងប្អូនរបស់ខ្លួនជាអ្នកមូស្លីម។ រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីមត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ទ្រព្យសម្បត្ដិរបស់គេ និងកិត្ដិយសរបស់គេ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។متفق عليه
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឧបការគុណ(នៀកម៉ាត់)ពីរប្រភេទដែលមនុស្សភាគច្រើនត្រូវបានខាតបង់ គឺសុខភាពល្អ និងពេលទំនេរ”។رواه البخاري
អំពី អាពូម៉ាលិក អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។رواه مسلم
អំពី សុហ្វយ៉ាន ពិន អាប់ទុលឡោះ អាស្សាក៏ហ្វី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។رواه مسلم وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌, យុវជនដែលធំឡើងស្ថិតនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ, បុរសដែលចិត្ដរបស់គេផ្សារភ្ជាប់នឹងម៉ាស្ជិត, បុរសពីរនាក់ដែលស្រលាញ់រាប់អានគ្នាដើម្បីអល់ឡោះ ពួកគេជួបគ្នានិងបែកគ្នាក្នុងបុព្វហេតុនេះ, បុរសដែលស្ដ្រីមានពូជអម្បូរនិងរូបសម្រស់បបួលខ្លួនមករួមមេត្រី តែរូបគេឆ្លើយតបថា៖ (ទេ) ពិតណាស់ ខ្ញុំខ្លាចអល់ឡោះ, បុរសដែលធ្វើការបរិច្ចាគទាន ហើយលាក់បាំង រហូតដល់ដៃឆេ្វងរបស់គេមិនដឹងពីអ្វីដែលដៃស្ដាំរបស់គេធ្វើការបរិច្ចាគ និងបុរសដែលរលឹកដល់អល់ឡោះពេលនៅស្ងាត់ម្នាក់ឯង ដោយសម្រក់ទឹកភ្នែក”។متفق عليه