Hadith for the World
Tap the image to view it full size
The Creed

អំពី សុហ្វយ៉ាន ពិន អាប់ទុលឡោះ អាស្សាក៏ហ្វី رضي الله عنه បាននិយាយថា៖

Available in 65 languages
«អំពី សុហ្វយ៉ាន ពិន អាប់ទុលឡោះ អាស្សាក៏ហ្វី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។»

Meaning translation ·

Explanation

The meaning in a few plain lines

សុហ្វយ៉ាន ពិន អាប់ទុលឡោះ رضي الله عنه បានសុំឱ្យណាពី ﷺ បង្រៀនគាត់នូវពាក្យឃ្លាមួយដែលក្តោបអត្ថន័យទាំងអស់នៃសាសនាអ៊ីស្លាមដែលគាត់អាចប្រកាន់ខ្ជាប់ និងមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ ពេលនោះ ណាពី ﷺ បានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូរអ្នកនិយាយថា៖ ខ្ញុំមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ និងមានជំនឿថា ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលបង្កើតខ្ញុំ និងជាអ្នកដែលខ្ញុំត្រូវគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូសម្រាប់ទ្រង់ឡើយ។ បន្ទាប់មក ចូរអ្នកស្តាប់បង្គាប់ និងគោរពប្រតិបត្តិអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវកាតព្វកិច្ចទាំងឡាយដែលទ្រង់បានដាក់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយប្រកាន់ខ្ជាប់លើផ្លូវនេះ។

Source
رواه مسلم وأحمد
Download image

Saved at original quality