The Creed
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស្ហ رضي الله عنهما ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖
Available in 62 languages
«អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស្ហ رضي الله عنهما ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ ព្រោះជនណាដែលសឡាវ៉ាតមកចំពោះខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង។ ក្រោយមក ចូរពួកអ្នកសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ)។ ពិតណាស់ វាជាឋានៈមួយនៅក្នុងឋានសួគ៌ដែលគេមិនអនុញ្ញាតឲ្យអ្នកណាក្រៅពីខ្ញុំបម្រើរបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំគឺជាម្នាក់នោះ។ ហេតុនេះ បុគ្គលណាសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ) រូបគេនឹងទទួលបាននូវការជួយអន្ដរាគមន៍(ពីខ្ញុំ)”។»Meaning translation ·
Saved at original quality








