Hadith for the World
Tap the image to view it full size
The Creed

អំពី អាល់អាប់ហ្ពាស ពិន អាប់ទុលមូតល់ឡឹប رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 53 languages
«អំពី អាល់អាប់ហ្ពាស ពិន អាប់ទុលមូតល់ឡឹប رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលពេញចិត្តយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា និងមូហាំម៉ាត់ធ្វើជាអ្នកនាំសារ គឺគេបានភ្លក់រសជាតិនៃសេចក្តីជំនឿហើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលមានជំនឿពិតប្រាកដ ហើយមានភាពនឹងនរជាមួយនឹងជំនឿ នោះនឹងទទួលបានសុភមង្គល និងភាពរីករាយនៅក្នុងចិត្តរបស់គេ ជាពិសេសភាពផ្អែមល្ហែមនៃការខិតជិតអល់ឡោះ ﷺ នៅពេលណាដែលគេពេញចិត្តចំពោះរឿងបីយ៉ាង៖ ទីមួយ៖ ពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់។ ពោលគឺចិត្តរបស់គេបើកទូលាយចំពោះអ្វីគ្រប់យ៉ាងដែលអល់ឡោះកំណត់នៅក្នុងលក្ខខណ្ឌនៃតៅហេទអាល់រ៉ូពូពីយ៉ះ ដូចជាការប្រទានលាភសក្ការៈ និងស្ថានភាពនានា ដោយមិនមានការជំទាស់នៅក្នុងចិត្តចំពោះរឿងទាំងនេះ និងមិនស្វែងរកអ្នកផ្សេងធ្វើជាព្រះក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។ ទីពីរ៖ ពេញចិត្តទទួលយកអ៊ីស្លាមធ្វើជាសាសនាអ៊ីស្លាមរបស់គេ។ ពោលគឺចិត្តរបស់គេបើកទូលាយចំពោះកាតព្វកិច្ចទាំងឡាយរបស់សាសនាអ៊ីស្លាម និងមិនស្វែងរកផ្លូវផ្សេងក្រៅពីផ្លូវអ៊ីស្លាមនោះឡើយ។ ទីបី៖ ពេញចិត្តទទួលយកណាពីមូហាំម៉ាត់ ﷺ ធ្វើជាអ្នកនាំសារ តាមរយៈការបើកចិត្ត និងរីករាយចំពោះអ្វីទាំងអស់ដែលលោកបាននាំមកដោយមិនស្ទាក់ស្ទើរ ឬសង្ស័យ ហើយក៏មិនដើរតាមផ្លូវណាផ្សេងក្រៅពីអ្វីដែលស្របនឹងការចង្អុលបង្ហាញណែនាំរបស់លោកនោះដែរ។

Source
رواه مسلم
Download image

Saved at original quality