Hadith for the World
Tap the image to view it full size
The Creed

អំពី អ៊ូស្មាន ពិន អាពូអាល់អោស رضي الله عنه

Available in 63 languages
«អំពី អ៊ូស្មាន ពិន អាពូអាល់អោស رضي الله عنه ពិតណាស់ គាត់បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងការសូត្រ វាធ្វើឲ្យខ្ញុំច្រឡូកច្រឡំ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង”។ គាត់បាននិយាយថា៖ ខ្ញុំបានធ្វើដូច្នោះ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។»

Meaning translation ·

Explanation

The meaning in a few plain lines

អ៊ូស្មាន ពិន អាពូអាល់អោស رضي الله عنه បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងមិនឲ្យមានភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាត ព្រមទាំងបានមកបន្លំនៅក្នុងការសូត្ររបស់ខ្ញុំ និងធ្វើឲ្យខ្ញុំមានការសង្ស័យ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកជួបប្រទះដូចនេះ និងទទួលបានអារម្មណ៍ចំពោះវា ចូរអ្នកសុំការជ្រកកោនពីអល់ឡោះ និងសុំពីអល់ឡោះឲ្យបញ្ចៀសអំពីវា។ ហើយចូរអ្នកស្តោះផ្លុំតិចៗទៅខាងឆ្វេងចំនួនបីដង។ អ៊ូស្មានបាននិយាយថា៖ ខ្ញុំក៏បានធ្វើដូចដែលណាពី ﷺ បានប្រើ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។

Source
رواه مسلم
Download image

Saved at original quality